ជប៉ុនផ្តល់ថវិកាជាង ៨២ ម៉ឺនដុល្លារលើការបោសសម្អាតមីន និងសាងសង់អគារបឋមសិក្សានៅកម្ពុជា

2024/02/15 09:57:02 pm        232

ភ្នំពេញ៖រដ្ឋាភិបាលជប៉ុន នឹងផ្ដល់ថវិកាសរុបចំនួន ៨២៨,៥៤៦ ដុល្លារអាមេរិក ដល់ស្ថាប័នទទួល ជំនួយចំនួនបី ក្រោមគ្រោងការណ៍ ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណ៌)។ 

កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ ដោយឯកឧត្តម អ៊ូអ៊ណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយទាំងបី ដើម្បីអនុវត្តគម្រោង ទី១ គម្រោងបោសសម្អាតមីនក្នុងខេត្តចំនួនបីស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា (ថវិកាចំនួន ៥១៥,០៦០ ដុល្លារអាមេរិក)។ ស្ថាប័នទទួលជំនួយ គឺមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។

ថវិកាជំនួយនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីពន្លឿន និងបង្កើនប្រសិទ្ធភាពនៃសកម្មភាព បោសសម្អាតមីន ដោយតម្លើងកម្មវិធីសម្រាប់ប្រព័ន្ធសកម្មភាពមីន ផ្អែកលើបញ្ញាសិប្បនិម្មិត (AI)។ គ្រាប់មីននៅតែបន្តមាននៅក្នុងប្រទេសកម្ពុជា ដូចជានៅតំបន់កំពុងអភិវឌ្ឍន៍សម្រាប់កសិកម្ម កន្លែងទេសចរណ៍ និងតំបន់សម្រាប់រោងចក្រខ្នាតធំៗ។ 

បច្ចុប្បន្នគ្រាប់មីនត្រូវបានរកឃើញ ដោយសារការកើនឡើងនៃសកម្មភាពសេដ្ឋកិច្ចនៅក្នុងខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ និងខេត្តសៀមរាប។ គម្រោងនេះមានគោលបំណងនាំមកនូវសុវត្ថិភាពសម្រាប់ការអភិវឌ្ឍសង្គម និងប្រជាពលរដ្ឋប្រមាណ ២០ ពាន់នាក់ក្នុងខេត្តទាំងបី ដោយការលុបបំបាត់គ្រាប់មីនក្នុងផ្ទៃដីសរុប ០,៩៦គីឡូម៉ែត្រការ៉េ។

ទី២ គម្រោងសាងសង់អគារសិក្សានៅសាលាបឋមសិក្សាពីងពង់ ស្រុកបវេល ក្នុងខេត្តបាត់ដំបង (ថវិកាចំនួន ៨៨,៩០០ ដុល្លារអាមេរិក) សា្ថប័នទទួលជំនួយ គឺមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង។ ក្នុងគម្រោងនេះ អគារសិក្សា១ខ្នង ៥បន្ទប់ បំពាក់ដោយគ្រឿងសង្ហារឹម នឹងត្រូវបានសាងសង់នៅសាលាបឋមសិក្សាពីងពង់ ស្រុកបវេល ក្នុងខេត្តបាត់ដំបង។ 

បច្ចុប្បន្នសិស្សនៅសាលានេះមានការលំបាកក្នុងការសិក្សា ដោយសារអគារសិក្សាឈើបច្ចុប្បន្ន និងគ្រឿងសង្ហារឹមធ្វើអំពីឈើ មានសភាព ទ្រុឌទ្រោម។ គម្រោងនេះមានគោលបំណងនាំមកនូវបរិស្ថានសិក្សាដែលមានសុវត្ថិភាព និងផាសុក ភាពជាងមុន ហើយយើងរំពឹងថាគម្រោងនេះ នឹងផ្ដល់អត្ថប្រយោជន៍ដល់សិស្សចំនួន ១៦៦នាក់ តាមរយៈការកែលម្អអោយកាន់តែប្រសើរឡើងនូវគុណភាពអប់រំ។

ទី៣ គម្រោងកែលម្អប្រតិបត្តិការក្រោយការប្រមូលផលគ្រាប់ស្វាយចន្ទី ក្នុងខេត្តរតនគិរី (ថវិកាចំនួន ១៥,០៦០ ដុល្លារអាមេរិក) សា្ថប័នទទួលជំនួយ គឺមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី។ ថវិកាជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីសាងសង់ឃ្លាំង និងកន្លែងសម្ងួត ក៏ដូចជា តម្លើងឧបករណ៍វាស់សំណើម និងម៉ាស៊ីនចាត់ថ្នាក់សម្រាប់សហគមន៍កសិកម្ម ចំនួន៤ក្នុងខេត្តរតនគិរី។ បច្ចុប្បន្ននេះគ្រាប់ស្វាយចន្ទីស្របច្បាប់ត្រូវបានលក់ក្នុងតម្លៃទាប ក្នុងរដូវប្រមូលផល ដោយសារតែពុំមានឃ្លាំង និងកន្លែងសម្ងួត។ 

បន្ថែមពីលើនេះ កសិករបាននិងកំពុងមានភាពលំបាក ក្នុងការរក្សាគុណភាព នៃគ្រាប់ស្វាយចន្ទីឲ្យខ្ពស់ក្នុងដំណើរការផលិត ដោយសារតែពួកគេមិនមាន ឧបករណ៍វាស់សំណើម និងម៉ាស៊ីនចាត់ថ្នាក់។ យើងរំពឹងថាគម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ កសិករប្រមាណ ២០០ នាក់ នៅក្នុងសហគមន៍កសិកម្ម ចំនួន៤ ដោយការពង្រឹងខ្សែសង្វាក់តម្លៃក្នុង ការផលិតគ្រាប់ស្វាយចន្ទី ក៏ដូចជាការលើកកម្ពស់ប្រាក់ចំណូលរបស់កសិករ។

ជំនួយឥតសំណងគូសាណូណ៌របស់ជប៉ុន បានចាប់ផ្ដើមនៅប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅកម្រិត មូលដ្ឋាន។ ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាព ក្រីក្រ និង/ឬ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្ដីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់ តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្ដល់ថវិកា ជាង៦៩លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិចំនួន ៦៩១ គម្រោង នៅទូទាំងប្រទេស កម្ពុជា៕ ដោយ ៖ ដារា

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm