ម​នី្ទ​រ​ពេទ្យ​ព្រះ​អង្គឌួង នឹង​ដាក់​ដំណើរការ​មជ្ឈមណ្ឌល​ត្រចៀក ច្រមុះ បំពង់ក ​ជា​ជំនួយ​ឥត​សំណង់​របស់​សាធារណរដ្ឋ​កូរ៉េខាងត្បូង នា​ដើម​ឆ្នាំ​២០២២

2021/07/05 02:16:50 pm        417

ភ្នំពេញ ៖ ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋ​មន្រី្ត​ក្រសួងសុខាភិបាល​ នា​ព្រឹក​ថ្ងៃទី​៥​ខែកក្កដា ឆ្នាំ​២០២១ បាន​ចុះ​ពិនិត្យ​គម្រោង​សាងសង់​អគារ​មជ្ឈមណ្ឌល​ត្រចៀក ច្រមុះ បំពង់ក ​នៅក្នុង​ម​នី្ទ​រ​ពេទ្យ​ព្រះ​អង្គឌួង ​ដែល​គ្រោង​ដាក់​ឲ្យ​ដំណើរការ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ​ផ្នែក​ត្រចៀក ច្រមុះ បំពង់ក នា​ដើម​ឆ្នាំ​២០២២​ខាងមុខនេះ​។

ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង ​ បាន​មានប្រសាសន៍ថា អគារ​ថ្មី នៃ​មជ្ឈមណ្ឌល​ត្រចៀក ច្រមុះ បំពង់ក នៅ​ក្នុង​ម​នី្ទ​រ​ពេទ្យ​ព្រះ​អង្គឌួង​នេះ​ ជា​ជំនួយ​ឥត​សំណង់​របស់​សាធារណរដ្ឋ​កូរ៉េ ​ខាងត្បូង តាមរយៈ​ទីភ្នាក់ងារ​សហ​ប្រតិ​ប​តិ្ត​ការ​អន្តរជាតិ​កូរ៉េ ​ហៅ​កាត់​ថា ក​យ​កា​ (KOICA) ហើយក៏​ជា​តម្រូវការ​មួយ​សម្រាប់​ប្រជាពលរដ្ឋ​យើង ​មក​ទទួល​ការថែទាំ​ផ្នែក​ត្រចៀក ​ច្រមុះ បំពង់ក​ផង​ដែរ​។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ឯកឧត្តម រដ្ឋ​ម​ន្រី្ត ក៏បាន​ជូនពរ​ដល់​បុគ្គលិក​នៃ​ម​នី្ទ​រ​ពេទ្យ​ព្រះ​អង្គឌួង ​និង​ភាគី​កូរ៉េ ទទួល​បាន​សុខភាព​ល្អ ​និង​ជោគជ័យ​ក្នុង​ការ​បំពេញភារកិច្ច ខាង​សាងសង់ ​និង​ខាង​បម្រើ​សុខភាព​ប្រជាពលរដ្ឋ ​សមស្រប​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ​និង​ឆ្លើយតប​តាម​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​គ្រប់គ្រាន់​។

ក្រៅពីនោះ​ភាគី​កូរ៉េ ក៏បាន​ជួយ​សាងសង់​ម​នី្ទ​រ​ពេទ្យ នៅ​ខេត្តពោធិ៍សាត់​ និង​សាងសង់​គម្រោង​បន្ថែម​ម​នី្ទ​រ​ពេទ្យ ក្នុង​ខេត្តបាត់ដំបង ​និង​ម​នី្ទ​រ​ពេទ្យ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​នៅ​ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង​បាន​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​លើ​វិស័យ​សុខាភិបាល ​មាន​ចំនួន​ច្រើន​ផង​ដែរ​៕

អត្ថបទ រដ្ឋា​

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am