ព្រះសីហនុ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងរដ្ឋបាលខេត្ដព្រះសីហនុ បន្ដរៀបចំកម្មវីធីផ្តល់ប្រាក់គោលនយោបាយជូនជនមានពិការភាពក្នុងគ្រួសារក្រីក្រជាង ១០០នាក់ នៅសាលាដុនបូស្កូក្រុងព្រះសីហនុ ថ្ងែ១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីជួយឧបត្ថម្ភគាំទ្រសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
“ខ្ញុំមិនមានសមត្ថភាពបំពេញការងារ ឬរកកម្រៃសម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃទេ សូមអរគុណប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលយកចិត្ដទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសការផ្ដល់ប្រាក់ឧបត្ថម្ភសម្រាប់ជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ឱ្យមានលទ្ធភាពរស់នៅសមរម្យក្នុងសហគមន៍” នេះ គឺជាការលើកឡើងតំណាងជនមានពិការភាពក្នុងគ្រួសារក្រីក្រ ដោយទឹកមុខរីករាយ និងក្ដីសង្ឃឹមជឿជាក់ជាមួយប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។ ដោយ ៖ ប៊ុនថា





