កម្ពុជា និងបែលហ្សិក ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀតនូវវិស័យសក្តានុពលលើពាណិជ្ជកម្ម និងវិនិយោគ

2024/02/15 06:10:31 pm        115

ភ្នំពេញ៖ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ ចែម វីឌ្យ៉ា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម ឯកអគ្គរាជទូត ហ្វ្រង់ស័រ ដឺឡាយ៉េ (François DELHAYE) នាយកទទួលបន្ទុកអាស៊ី និងអូសេអានី បានជួបពិភាក្សាគ្នាក្នុងកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ នៅទីស្ដីការក្រសួង។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបែលហ្ស៊ិក ក្នុងការផ្តល់ជំនួយដ៏ថ្លៃថ្លាដល់កម្ពុជាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា ជាពិសេសជំនួយលើវិស័យកសិកម្ម សុខាភិបាល ការអប់រំ ការការពារបរិស្ថាន ការការពារសង្គម អង្គជំនុំជម្រះវិសាមញ្ញក្នុង តុលាការកម្ពុជា(អ.វ.ត.ក) និងសកម្មភាពដោះមីន។ 

ឯកឧត្តម ចែម វីឌ្យ៉ា បានលើកឡើងពីសារៈសំខាន់នៃទំនាក់ទំនងនយោបាយទ្វេភាគីរវាងប្រទេសទាំងពីរ តាមរយៈការចូលរួមរបស់ថ្នាក់ដឹកនាំកម្ពុជា ក្នុងកិច្ចប្រជុំកម្រិតខ្ពស់នៅប្រទេសបែលហ្ស៊ិក ក៏ដូចជាទំនាក់ទំនងរបស់រដ្ឋមន្ត្រីការបរទេសទាំងពីរ នៅក្នុងឱកាសនៃការចូលរួមវេទិកាអន្តរជាតិផ្សេងៗ។ ឯកឧត្តមបណ្ឌិត ក៏បានជម្រាបជូនអំពីស្ថានភាពនយោបាយថ្មីៗ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជាកម្មវិធីគោលនយោបាយ អាទិភាពទាំងប្រាំមួយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាលថ្មីកម្ពុជា។

ជាកិច្ចឆ្លើយតប ឯកឧត្តម ឯកអគ្គរាជទូត បានបញ្ជាក់ជាថ្មីម្តងទៀតនូវការប្តេជ្ញា ចិត្តយ៉ាងមុតមាំរបស់បែលហ្ស៊ិក ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគីជាមួយកម្ពុជា។ ឯកឧត្តម ឯកអគ្គរាជទូត ក៏បានជម្រាបជូនអំពីស្ថានភាពនយោបាយរបស់បែលហ្ស៊ិក នៅពេលដែលបែលហ្ស៊ិកកំពុងរៀបចំការបោះឆ្នោតសហព័ន្ធនៅក្នុងខែមិថុនាខាងមុខនេះ និងអំពីចំណុចអាទិភាពទាំងប្រាំមួយរបស់បែលហ្ស៊ិក ក្នុងអាណត្តិដែលប្រទេសបែលហ្សិកជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសហភាពអឺរ៉ុប សម្រាប់ឆមាសទីមួយនៃឆ្នាំ២០២៤។

ក្នុងឱកាសនោះ ភាគីទាំងពីរបានបង្ហាញការប្តេជ្ញាចិត្ត ក្នុងការពង្រឹងនិងពង្រីកបន្ថែមទៀតនូវវិស័យសក្តានុពល សម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ តាមរយៈការបង្កើតមូលដ្ឋានច្បាប់។ 

ក្រៅពីនោះ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធាន មនុស្សផងដែរ។ ភាគីទាំងពីរ បានចែករំលែកទស្សនៈស្តីពីសារៈសំខាន់នៃការបន្តគាំទ្រគ្នាទៅវិញទៅមក ក្នុងវេទិកាអន្តរជាតិ ព្រមទាំងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងសកលលោកមួយចំនួនដែលជាកង្វល់រួម។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ចែម រីឌ្យ៉ា សង្ឃឹមយ៉ាងមុតមាំចំពោះភាគីបែលហ្ស៊ិក ក្នុងការចូលរួមកិច្ចប្រជុំកំពូលស្តីពីពិភពលោកគ្មានមីនក្រោមអនុសញ្ញាអូតាវ៉ា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាបខាងមុខនេះ និងស្វែងរកការគាំទ្រពីភាគីបែលហ្ស៊ិក សម្រាប់ បេក្ខភាពកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលលើកទី២០ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី នៅឆ្នាំ ២០២៦។ 

បន្ថែមលើនេះ ភាគីទាំងពីរ បានឯកភាពថាយន្តការពិគ្រោះយោបល់ទ្វេភាគីមានសារៈសំខាន់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរថែមទាំងត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី២ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងព្រុចសែលតាមពេលវេលាសមស្រប៕ ដោយ ៖ ឧត្ដម

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am