ថៃ៖ ការសិក្សាដោយមជ្ឈមណ្ឌលឧត្ដមភាពផ្នែករោគសាស្ត្រ នៅសាកលវិទ្យាល័យជូឡាឡុងកនបង្ហាញថា វីរុសបម្លែងខ្លួនថ្មី Delta មានចំណែក ៧០% នៃចំនួនករណីឆ្លងអ្នកក្រុងបាងកកដោយធ្លាក់ខ្លួនឈឺដោយសារជំងឺ COVID-19។

គំហើញនេះត្រូវបានបង្ហាញដោយ លោក យ៉ុងផូ វ៉ូរ៉ាវាន់ ប្រធានមជ្ឈមណ្ឌលនៅលើទំព័រ Facebook របស់លោក។ លោកបាននិយាយថា ការផ្ទុះឡើងដំបូងនៃវីរុស Covid-19 បានកើតឡើងកាលពីដើមឆ្នាំមុន ដោយវីរុសអ៊ូហានដែលបានរាលដាលពាសពេញពិភពលោក។ ជំងឺនេះបានវិលត្រឡប់មកជាថ្មីក្នុងការផ្ទុះឡើងជាលើកទី២ កាលពីចុងឆ្នាំមុន ដោយមានចំណុចឆ្លងរាលដាលខ្លាំងមួយត្រូវបានគេរកឃើញ នៅផ្សារលក់បង្កងនៅខេត្តសាមុតសាខន។ វីរុសនេះត្រូវគេគិតថា បានឆ្លងរាលដាលចេញមកពីសហភាពមីយ៉ាន់ម៉ា។
ការផ្ទុះលើកទី៣ នាពេលបច្ចុប្បន្ននេះត្រូវបានគ្របដណ្ដប់ ដោយវីរុសបម្លែងខ្លួនថ្មីឈ្មោះអាល់ហ្វា ជាវីរុសដែលត្រូវបានរកឃើញដំបូងនៅចក្រភពអង់គ្លេស ដែលមានសមត្ថភាពចម្លងលឿនជាងវីរុសអ៊ូហានដល់ទៅ ១,៧ដង៕
អត្ថបទ៖ សុខមាន