
អគ្គមេបញ្ជាការកងទ័ពថ្មីរបស់អ៊ុយក្រែន បាននិយាយកាលពីថ្ងៃពុធថា ស្ថានភាពនៅខ្សែត្រៀមជួរមុខ គឺ «ពិបាកខ្លាំងណាស់» ខណៈដែលការពន្យារពេលជំនួយយោធាដែលត្រូវការច្រើនរបស់សហរដ្ឋអាមេរិក បានធ្វើឲ្យប៉ះពាល់ដល់រយៈពេលដែលកងទ័ពរបស់ទីក្រុងគីវ អាចទប់ទល់បាន។
ខ្សែត្រៀមជួរមុខមានចម្ងាយ ១.000គីឡូម៉ែត្រ ( ៦២០ម៉ាយ) បានផ្លាស់ប្តូរស្ទើរតែក្នុងរយៈពេលជាងមួយឆ្នាំ ដោយកងកម្លាំងរបស់ទីក្រុងគីវ បានត្រឡប់មកការពារវិញ បន្ទាប់ពីការវាយបក មិនបានសម្រេចកាលពីឆ្នាំមុន ហើយក្រុមមេដឹកនាំយោធា បានទទួលស្គាល់ថា រុស្ស៊ីមានអត្ថប្រយោជន៍ពីកម្លាំងពលកម្ម។
ការព្រមាននេះ បានកើតឡើង ខណៈទីក្រុងគីវ បាននិយាយថា ខ្លួនបានបំផ្លាញនាវាចម្បាំងរុស្ស៊ីមួយទៀតនៅសមុទ្រខ្មៅ។ វាគឺជាការវាយប្រហារចុងក្រោយបង្អស់ដោយជោគជ័យលើកងនាវាចរណ៍របស់រុស្ស៊ី ហើយអង្គការណាតូ បានសរសើរថា វាជា «ជ័យជម្នះដ៏អស្ចារ្យសម្រាប់អ៊ុយក្រែន»។
ប៉ុន្តែនៅក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់ខ្លួនទៅកាន់ខ្សែត្រៀមជួរមុខនៅអ៊ុយក្រែនភាគខាងកើត ចាប់តាំងពីក្លាយជាអគ្គមេបញ្ជាការថ្មីរបស់អ៊ុយក្រែន លោក អូលេកសាន ស៊ីស្គី (Oleksandr Syrsky) បានពិពណ៌នាអំពីស្ថានភាពជាក់ស្តែងរបស់កងកម្លាំងនៅសមរភូមិប្រយុទ្ធ។
លោកស៊ីស្គី ដែលបានជំនួសលោកវ៉ាលីរី ហ្សាលូសនី ( Valery Zaluzhny) កាលពីសប្តាហ៍មុន នៅក្នុងការផ្លាស់ប្តូរតួនាទីក្នុងជួរយោធាដ៏ធំសំខាន់ បាននិយាយថា៖«បរិយាកាសប្រតិបត្តិការ គឺស្មុគស្មាញ និងតានតឹងយ៉ាងខ្លាំង។