ពលរដ្ឋឥណ្ឌូនេស៊ីបង្ហាញទាំងក្តីសង្ឃឹម និងភាពមិនប្រាកដប្រជា ក្រោយលោក Prabowo មានជ័យជម្នះ

2024/02/16 01:40:23 am        141

អ្នកស្រុកទីក្រុងហ្សាការតា នៅថ្ងៃព្រហស្បតិ៍ (ទី១៥ ខែកុម្ភៈ) នេះ បាននិយាយថា ពួកគេមានទាំងក្ដីសង្ឃឹម និងភាពមិនប្រាកដប្រជា ទាក់ទងនឹងលទ្ធផលបោះឆ្នោតប្រធានាធិបតីឥណ្ឌូនេស៊ី ដែលរដ្ឋមន្ត្រីការពារជាតិក្នុងតំណែង លោក Prabowo Subianto ប្រកាសជ័យជម្នះ។

អ្នកនាង Jessica Nathania វ័យ ៣២ឆ្នាំ បាននិយាយថា នាងសង្ឃឹមថា រដ្ឋាភិបាលនាពេលខាងមុខ នឹងគោរពលទ្ធិប្រជាធិបតេយ្យ។ ហើយអ្នកនាងបានបន្តថា៖ «ប្រជាជនមិនល្ងង់ដូចការគិតរបស់ពួកគេទេ។ ដូច្នេះខ្ញុំសង្ឃឹមថា អ្នកដឹកនាំទាំងអស់នឹងបំពេញការងាររបស់ខ្លួនបានល្អ»។

សូមបញ្ជាក់ថា យោងទៅតាម «ការរាប់សន្លឹកឆ្នោតភ្លាមៗ» ក្រៅផ្លូវការ ដោយទីភ្នាក់ងារស្ទង់មតិឯករាជ្យចំនួន៤ បានបង្ហាញថា លោក Prabowo ទទួលបានសំឡេងគាំទ្រប្រហែល ៥៨ភាគរយ។ យុទ្ធនាការរកសំឡេងឆ្នោតរបស់លោកក៏ត្រូវបានជំរុញផងដែរ ដោយការបញ្ចូលកូនប្រុសរបស់ប្រធានាធិបតីលោក Joko Widodo ឬ Jokowi ដ៏មានប្រជាប្រិយ គឺលោក Gibran Rakabuming Raka ជាមិត្តរួមតំណែងរបស់លោក។

អ្នកស្រុកមា្នក់ឈ្មោះ Azhari បានសម្តែងការសង្ស័យអំពីសមត្ថភាពរបស់លោក Gibran ក្រោយការបោះឆ្នោត។ អភិបាលក្រុង Surakarta វ័យ ៣៦ឆ្នាំរូបនេះ មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នោះទេ ដោយសារតែអាយុរបស់លោក រហូតដល់តុលាការធម្មនុញ្ញសម្រេចថា អ្នកណាដែលត្រូវបានជ្រើសរើសឲ្យកាន់តំណែងក្នុងតំបន់ អាចចូលរួមប្រកួតប្រជែងការបោះឆ្នោតឆ្នាំ២០២៤ ដោយមិនគិតពីអាយុ។

ការសម្រេចនេះបានបង្កឲ្យមានកំហឹង ហើយអ្នករិះគន់បានថ្កោលទោសចំពោះសុចរិតភាពរបស់តុលាការដែលបងថ្លៃរបស់លោក Jokowi ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ អ្នកស្រុកឈ្មោះ Azhari រូបនោះ បាននិយាយថា៖ «ប្រសិនបើ លោក Gibran អាចក្លាយជាបេក្ខជន នោះក៏មានន័យថា ខ្ញុំក៏អាចជាបេក្ខជនប្រធានាធិបតីផងដែរ»៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm