អង់គ្លេសមាននូវឆ្នាំអាក្រក់បំផុតសម្រាប់ការប្រឆាំងជនជាតជ្វីហ្វនិយម ក្រោយផ្ទុះសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស

2024/02/16 01:41:48 am        60

ស្ថាប័នប្រឹក្សាជនជាតិជ្វីហ្វ CST នៅថ្ងៃព្រហស្បតិ៍ (ទី១៥ ខែកុម្ភៈ) នេះ បានឲ្យដឹងថា ចក្រភពអង់គ្លេសបានកើតមាននូវហេតុការណ៍ប្រឆាំងនឹងជនជាតិជ្វីហ្វរាប់ពាន់ករណី បន្ទាប់ពីផ្ទុះឡើងនូវសង្រ្គាម រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីខែតុលា ដែលធ្វើឲ្យឆ្នាំ២០២៣ ជាឆ្នាំដ៏អាក្រក់បំផុតសម្រាប់ការប្រឆាំងនឹងជនជាតិជ្វីហ្វនិយមរបស់ចក្រភពអង់គ្លេស គិតចាប់តាំងពីឆ្នាំ១៩៨៤ នៅពេលដែល CST បានចាប់ផ្តើមកត់ត្រាទិន្នន័យបែបនេះ។

ស្ថាប័ន Community Security Trust ឬ CST បានប្រាប់ថា ចំនួនឧប្បត្តិហេតុប្រឆាំងជនជាតិជ្វីហ្វនិយម នៅទូទាំងប្រទេស បានកើនឡើងដល់ ៤.១០៣ករណី ពោលគឺច្រើនជាង ២ដងនៃតួលេខក្នុងឆ្នាំ២០២២ ក្នុងពេលមានការកើនឡើងនៃការគំរាមកំហែង ការនិយាយក្នុងន័យស្អប់ខ្ពើម អំពើហិង្សា និងការបង្កការខូចខាតដល់ស្ថាប័ន និងទ្រព្យសម្បត្តិរបស់ជនជាតិជ្វីហ្វ។

CST ដែលផ្តល់ប្រឹក្សាដល់ជនជាតិជ្វីហ្វប្រមាណ ២៨០.០០០នាក់របស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ បានបញ្ជាក់ទៀតថា ២ភាគ៣ នៃករណីទាំងនោះ បានកើតឡើងនៅ ឬក្រោយថ្ងៃទី៧ ខែតុលា នៅពេលដែលពួកសកម្មប្រយុទ្ធហាម៉ាសបានវាយលុកយ៉ាងកំរោលឆ្លងកាត់អ៊ីស្រាអែលភាគខាងត្បូង ដោយបានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់ចំណាប់ថ្នូរប្រហែល ២៥០នាក់។

CST បានបន្ថែមថា ទិន្នន័យរបស់ខ្លួននោះ បានលើកឡើងថា ការកើនឡើងនោះបានលេចចេញជាដំបូង ដើម្បីឆ្លុះបញ្ចាំងពីការប្រារព្ធការវាយប្រហាររបស់ក្រុមហាម៉ាស ជាជាងការខឹងសម្បា ចំពោះការសងសឹកដោយយោធារបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា។ បើយោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ដែលមិនផ្តល់ការវិភាគ សម្រាប់ការស្លាប់របស់យុទ្ធជននោះ បានឲ្យដឹងថា ជម្លោះនេះបានធ្វើឲ្យប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ២៨.០០០នាក់ បានបាត់បង់ជីវិត។

យ៉ាងណាក្ដី CST ដែលបានកត់ត្រាករណីប្រឆាំងនឹងជនជាតិជ្វីហ្វីនិយម នៅចក្រភពអង់គ្លេសអស់រយៈពេល ៤០ឆ្នាំមកហើយនោះ បាននិយាយថា ការកើនឡើងដែលបានកត់ត្រាទុក បន្ទាប់ពីថ្ងៃទី៧ ខែតុលាតែមួយគត់ គឺលើសចំនួនសរុបប្រចាំឆ្នាំកាលពីពេលមុនៗទាំងអស់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm