
រដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍របស់អ៊ីស្រាអែល កាលពីថ្ងៃពុធ (ទី១៤ ខែកុម្ភៈ) បានប្រកាសថា រដ្ឋាភិបាលបានផ្ដល់ការយល់ព្រមលើការប្រើប្រាស់សេវាអ៊ីនធឺណិតតាមផ្កាយរណប Starlink របស់លោក Elon Musk ទាំងនៅក្នុងប្រទេសអ៊ីស្រាអែល និងផ្នែកខ្លះនៃតំបន់ហ្កាហ្សាស្ទ្រីប។
នៅក្រោមកិច្ចព្រមព្រៀងនេះ ផ្កាយរណប Starlink នឹងគាំទ្រការចូលប្រើអ៊ីនធឺណិត នៅមន្ទីរពេទ្យទីវាលដែលគ្រប់គ្រងដោយអារ៉ាប់រួម ក្នុងទីក្រុង Rafah ភាគខាងត្បូងនៃតំបន់ហ្កាហ្សា ដោយមានការពង្រីកបន្ថែមទៀតនៅក្នុងដែនដីដែលត្រូវបានឡោមព័ទ្ធក្រោមការយល់ព្រមពីអ៊ីស្រាអែល។
បណ្តាញផ្កាយរណបក្នុងគន្លងផែនដីទាបរបស់ Starlink អាចផ្តល់អ៊ីនធឺណិតទៅកាន់ទីតាំងដាច់ស្រយាល ឬតំបន់ដែលបានបិទហេដ្ឋារចនាសម្ព័ន្ធទំនាក់ទំនងធម្មតា។ រដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍អ៊ីស្រាអែល លោក Shlomo Karhi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ (ទី១៤ ខែកុម្ភៈ) ថា៖ «ការតភ្ជាប់ល្បឿនកម្រិតខ្ពស់រយៈកម្ពស់ទាបរបស់ផ្កាយរណប Starlink នឹងអាចឲ្យមានការប្រជុំតាមរយៈវីដេអូជាមួយមន្ទីរពេទ្យផ្សេងទៀត និងការធ្វើរោគវិនិច្ឆ័យពីចម្ងាយក្នុងពេលជាក់ស្តែង»៕