ភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ប្រគល់រថយន្តដឹកវ៉ាក់សាំងកូវីដ-១៩ ចំនួន១០គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនទៅក្រសួងការពារជាតិ នៅឃ្លាំងឱសថកណ្តាល (CMS)ព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានឲ្យដឹងទៀតថា រថយន្តដឹកវ៉ាក់សាំងកូវីដ-១៩ ត្រូវបានរៀបចំឡើង ឲ្យត្រូវតាមតម្រូវការដឹកវ៉ាក់សាំង ហើយមានប្រព័ន្ធត្រជាក់ដក២៤អង្សាសេ។
ជាចុងក្រោយលោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ថា ឧបករណ៍ដែរសំខាន់សម្រាប់ជួយសង្គ្រោះអាយុជីវិត គឺមានតែការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប៉ុណ្ណោះ ហើយត្រូវអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានការ៣កុំ ៣ការពារ និងវិធានការរដ្ឋបាលរបស់ក្រសួងសុខាភិបាល ត្រូវពាក់ម៉ាស់ លាងដៃនឹងសាប៊ូ អាល់កុលឲ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពសង្គម៕
អត្ថបទ រដ្ឋា