កងកម្លាំងប្រដាប់អាវុធអ៊ីស្រាអែល វាយប្រហារមន្ទីរពេទ្យ Nasser ស្ថិតនៅទីក្រុង Khan Younis ភាគខាងត្បូង តំបន់ហ្គាហ្សា

2024/02/15 08:51:23 pm        219

 នៅថ្ងៃព្រហស្បតិ៍នេះ គ្រូពេទ្យប៉ាឡេស្ទីនម្នាក់បានចែករំលែករូបភាពវីដេអូឃ្លីបពីមន្ទីរពេទ្យ Nasser ស្ថិតក្នុងទីក្រុង Khan Younis នៅភាគខាងត្បូងតំបន់ហ្គាហ្សា ជាកន្លែងដែលផ្សែង និងស្នូរកាំភ្លើង កើតមាន ស្របពេលដែលអ្នកជំងឺរងរបួស ព្យាយាមរត់ចេញពីកម្ទេចកម្ទី ។ 

 នៅក្នុងវីដេអូនេះឃើញលោកវេជ្ជបណ្ឌិត Mohammed Harara និយាយថា ពួកយើងរងការវាយប្រហារដោយកងទ័ពអ៊ីស្រាអែល នៅក្នុងមន្ទីរពេទ្យ មុនពេលលោកប្រាប់ឲ្យអ្នកដទៃរកកន្លែងលាក់ខ្លួនគេចចេញពីគ្រាប់កាំភ្លើង ។ 

 ទីភ្នាក់ងារព័ត៌មានរ៉យទ័រអាចបញ្ជាក់ផ្ទៀងផ្ទាត់បានទីតាំងថតវីដេអូ និងអត្តសញ្ញាណរបស់គ្រូពេទ្យ ប៉ុន្តែពួកគេពុំអាចបញ្ជាក់កាលបរិច្ឆេត និងពេលវេលាថតវីដេអូបានឡើយ ។ 

 អ្នកស្រុក និងសាក្សីមួយចំនួននិយាយថា នៅពេលយប់ថ្ងៃពុធ ជនប៉ាឡេស្ទីនជាង ២ពាន់នាក់ដែលជ្រកកោននៅក្នុងមន្ទីរពេទ្យ Nasser បានធ្វើដំណើរទៅដល់ទីក្រុង Rafah ក្រោយកងទ័ពអ៊ីស្រាអែល បញ្ជាឲ្យជម្លៀសខ្លួនចេញ ។ 

 ខណៈពេលនោះដែរ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ថា ចំនួនអ្នកស្លាប់របស់ជនប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ២៨.៥៧៦ នាក់ និងមនុស្ស ៦៨.២៩១ នាក់ផ្សេងទៀត បានរងរបួស ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានផ្ទុះឡើងកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ។  

សេចក្តីរាយការណ៍បានឲ្យដឹងថា ក្នុងអំឡុងពេល ២៤ ម៉ោងចុងក្រោយនេះ កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនប៉ាឡេស្ទីនចំនួន ១០៣ នាក់ និងមនុស្ស ១៤៥ នាក់ផ្សេងទៀតរងរបួស ។  

ដោយឡែក ប្រភពសន្តិសុខប៉ាឡេស្ទីនបានឲ្យដឹងថា យន្តហោះចម្បាំង និងកាំភ្លើងធំរបស់អ៊ីស្រាអែល បានធ្វើការវាយលុកផ្នែកផ្សេងៗជាច្រើននៅតំបន់បិទច្រកនេះ ៕

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am