
ក្រុងខាគីវជាក្រុងមួយស្ថិតនៅភាគខាងជើងអ៊ុយក្រែន ទោះបីជាទទួលរងការវាយប្រហារជាញឹកញាប់ពី
រុស្ស៊ីក៏ដោយ ក៏ក្រុងនេះ នៅតែបំពេញមុខងាបានល្អគួអោយភ្ញាក់ផ្អើលផងដែរ។ ពោលគឺសំឡេងចរាចរណ៍នៅតាមដងផ្លូវនៅតែមានជាបន្ដបន្ទាប់ជាមួយនឹងសកម្មភាពផ្សេងៗនៅក្នុងអំឡុងពេលថ្ងៃ ហើយហាងកាហ្វេនានាគឺមានភាពមមាញឹក ហើយសូម្បីតែនៅពេលយប់ហាងកាហ្វេមួយចំនួន ក៏នៅតែបើកទ្វារដំណើរការដែរ។
ក្រុមមន្រ្ដីបាននិយាយថា ប្រជាជនប្រមាណជា១,២លាននាក់ នៅតែស្ថិតក្នុងក្រុងនេះដែលជាក្រុងធំបំផុតគេបំផុតទី២របស់ប្រទេស បើធៀបនៅមុនក្រុងម៉ូស្គូចូលលុកលុយនៅថ្ងៃទី២៤កុម្ភៈឆ្នាំ២០២២ ប្រជាជន ក្នុងក្រុងនេះ មានជិត២លាននាក់។ ទោះបីជាមានការគំរាមកំហែងដែលចេញពីរលកនៃការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់រុស្ស៊ីក៏ដោយ។
នៅក្នុងចំណោមប្រជាជនទាំងនោះ មានមួយចំនួន បានវិលត្រឡប់ទៅកាន់តំបន់វប្បធម៌ និងផ្នែកវិទ្យា
សាស្រ្ដរបស់ពួកគេវិញ បន្ទាប់ពីស្វែងរកកន្លែងដែលមានសុវត្ថិភាពនៅភាគខាងលិចអ៊ុយក្រែន នៅមុនពេលសង្រ្គាមនៅពេលដែលកងទ័ពរុស្ស៊ីបានចូលមកដល់ជាយក្រុងនេះ។
នាងណាតាលីយ៉ា ប៉ូប៉ូវ៉ា (Natalia Popova) ជាទីប្រឹក្សានៃក្រុមប្រឹក្សាតំបន់ បានឲ្យដឹងថា ទោះបីជាមានគ្រោះថ្នាក់ញឹកញាប់ក៍ដោយ ក៏នៅពេលថ្ងៃនៅតែមានមនុស្សធ្វើដំណើរទៅមកក្នុងក្រុងខាគីវ ហើយអាជីវកម្មភាគច្រើនដែលទទួលរងផលប៉ះពាល់ ដោយការវាយប្រហារក៏បានវិលមករកសភាពធម្មតាឡើងវិញផងដែរ។
ខណៈដែលកំពុងឈរជិតអគារផ្ទះល្វែងរបស់នាងដែលខូចខាតយ៉ាងដំណំ នាងប៉ូប៉ូវ៉ាដែលជាអ្នកផ្ដល់ យោបល់ដល់ក្រុមមន្រ្ដីតំបន់ស្ដីពីកិច្ចការមនុស្សធម៌នោះ បានពន្យល់ថា សាល និងបន្ទប់ទឹក បានផ្ដល់ ជាកន្លែងការពារដ៏ល្អបំផុតដែលអ្នកស្រុកអាចសង្ឃឹមបាននៅពេលកំពុងជ្រកពួនពីការវាយប្រហារ
តាមអាកាស។
ប៉ុន្ដែជម្រកពីការទម្លាក់គ្រាប់បែកគឺប្រើប្រាស់បានតិចតួច នៅពេលដែលមីស៊ីលបាលីស្ទីកធ្លាក់ចំ ជាមួយនឹងការព្រមានតិចតួចនោះ។
នៅពេលដែលអ៊ុយក្រែន ទទួលបានឯករាជ្យក្នុងឆ្នាំ១៩៩១ ក្រុងនេះ ត្រូវបានគេបង្ហាញសកម្មភាពបែបជនជាតិរុស្ស៊ីដ៏ច្រើនលើសលប់ និងជាបន្ទាយគាំទ្រនយោបាយក្រុងម៉ូស្គូ។
ប៉ុន្ដែ នៅពេលសង្រ្គាម កើតឡើង បានធ្វើឲ្យក្រុងនេះ កែប្រែទាំងស្រុង។ លោកអាន់តុន ណាហ្សាកូ (Anton Nazarko) ជាសហស្ថាបនិកនៃមជ្ឈមណ្ឌលសិល្បៈសម្ដែងថ្មី បាននិយាយថា ក្រុងខាគីវ ឥឡូវនេះ មានឱកាសជាប្រវត្ដិសាស្រ្ដមួយ គឺត្រូវតែលុបបំបាត់អត្ដសញ្ញាណឥទ្ធិពលរបស់រុស្ស៊ីចេញ
ដោយសេរី៕