
នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមរដ្ឋមន្រ្តីការពារជាតិអង្គការណាតូ បានជួបជុំគ្នានៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ដើម្បីពិភាក្សាការគាំទ្រអ៊ុយក្រែន និងការរៀបចំកិច្ចប្រជុំកំពូលរបស់ក្រុមមេដឹកនាំនៅខែកក្កដាខាងមុខ ។
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg និយាយនៅក្នុងអនុសាសន៍បើកកិច្ចប្រជុំថា ក្រុមរដ្ឋមន្រ្តី និងពិភាក្សាលើសមត្ថភាពឧស្សាហកម្មការពារជាតិ និងបង្កើនការផលិតអាវុធ និងគ្រាប់រំសេវ ។
លោកនិយាយថា នៅថ្ងៃនេះ ពួកយើងនឹងឆ្ពោះទៅរកការសម្រេចចិត្តអំឡុងកិច្ចប្រជុំកំពូលនៅទីក្រុង Vilnius ប្រទេសលីទុយអានី កាលពីខែកក្កដា ឆ្នាំមុន ដើម្បីពង្រឹងបន្ថែមទៀតការរារាំង និងការការពាររបស់ពួកយើង ជាមួយនឹងផែនការថ្មី បញ្ជាការ និងការគ្រប់គ្រងល្អប្រសើរជាងមុន ក៏ដូចជាពង្រឹងដែនអាកាស និងការការពារមីស៊ីល ។
លោកបន្តថា ពួកយើងនឹងលើកឡើងពីសមត្ថភាពការពាររបស់ពួកយើង ពួកយើងនឹងបង្កើនការផលិតអាវុធត្រូវការឲ្យបានច្រើនបំផុត សម្រាប់សន្តិសុខអ៊ុយក្រែន និងសន្តិសុខរបស់ពួកយើង ។
ដោយឡែក រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន លោក Rustem Umerov គ្រោងនឹងចូលរួមកិច្ចប្រជុំដាច់ដោយឡែកមួយទៀត នៅថ្ងៃចន្ទសប្តាហ៍ក្រោយ ៕