
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken នឹងបញ្ជាក់ឡើងវិញពីទំនាក់ទំនងជាមួយប្រទេសអាល់បានី ដែលជាប្រទេសដៃគូដ៏សំខាន់នៅក្នុងតំបន់បាល់កង់ អំឡុងដំណើរទស្សនកិច្ចរបស់លោកនៅថ្ងៃព្រហស្បតិ៍នេះ ។
ដោយផ្តោតសំខាន់លើការពង្រឹងទំនាក់ទំនង និងការគាំទ្រអ៊ុយក្រែនប្រឆាំងនឹងការវាយលុករបស់រុស្ស៊ី លោក Blinken នឹងជួបជាមួយក្រុមមន្រ្តីកំពូលៗអាល់បានី ដើម្បីពិភាក្សាលើស្ថិរភាពក្នុងតំបន់ ។
ដោយឡែក ភាពតានតឹងរវាងកូសូវ៉ូ និងស៊ែរប៊ី នឹងត្រូវលើកយកមកពិភាក្សាផងដែរ ក្នុងនោះសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានបង្ហាញក្តីកង្វល់ចំពោះជម្លោះរូបិយវត្ថុកាលពីពេលថ្មីៗនេះរបស់កូសូវ៉ូ ។
លោក Blinken នឹងទទួលស្គាល់ផងដែរការគាំទ្ររបស់អាល់បានី អំឡុងវិបត្តិនៅអាហ្វហ្គានីស្ថាន ដោយលោកនឹងជួបជាមួយជនភៀសខ្លួនអាហ្វហ្គានីស្ថាន និងក្រុមការងារមនុស្សធម៌អាល់បានី ។
បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកនៅទីក្រុង Tirana លោក Blinken នឹងបន្តដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ ដើម្បីចូលរួមកិច្ចប្រជុំសន្តិសុខក្រុង Munich ៕