
យោធាអ៊ីស្រាអែលនិយាយថា កងកម្លាំងពិសេសរបស់ខ្លួន កំពុងប្រតិបត្តិការនៅក្នុងមន្ទីរពេទ្យ Nasser ស្ថិតក្នុងទីក្រុង Khan Younis នៅភាគខាងត្បូងតំបន់ហ្គាហ្សា ហើយពួកគេទទួលបានព័ត៌មានដែលអាចទុកចិត្តបានថា សាកសពរបស់ចំណាប់ថ្នូរដែលត្រូវបានចាប់យកទៅកាលពីថ្ងៃទី ៧ ខែតុលា អាចនឹងស្ថិតនៅទីនោះ ។
លោកឧត្តមនាវីទោ Daniel Hagari គឺជាអ្នកនាំពាក្យយោធាអ៊ីស្រាអែល និយាយថា ពួកយើងចុះប្រតិបត្តិការសង្រ្គោះច្បាស់លាស់ ដូចដែលពួកយើងធ្លាប់បានធ្វើកាលពីមុន ជាកន្លែងដែលក្រុមចារកម្មរបស់ពួកយើងចង្អុរបង្ហាញថា សាកសពរបស់ចំណាប់ថ្នូរអាចនឹងនៅទីនោះ ។
យោងតាមទិន្នន័យពីអ៊ីស្រាអែល បានឲ្យដឹងថា ពលរដ្ឋអ៊ីស្រាអែលយ៉ាងហោច ១.២០០នាក់ ត្រូវបានសម្លាប់ ហើយប្រហែល ២៥០នាក់ផ្សេងទៀត ត្រូវបានចាប់ជាចំណាប់ថ្នូរ អំឡុងការវាយឆ្មក់របស់អ៊ីស្រាអែលលើតំបន់ភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលាកន្លងទៅ ។
យោងតាមការអះអាងរបស់ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បានឲ្យដឹងថា ចំនួនអ្នកស្លាប់របស់ជនប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ២៨.៥៧៦ នាក់ និងមនុស្ស ៦៨.២៩១ នាក់ផ្សេងទៀត បានរងរបួស ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានផ្ទុះឡើងកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ៕