
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃទួរគីលោក Ali Yerlikaya និយាយថា ក្រុមជួយសង្រ្គោះទួរគី កំពុងស្វែងក្រុមនាវិកបាត់ខ្លួន ៦នាក់ នៅលើទូកដឹកទំនិញប្រវែង ៦៩ម៉ែត្រ ដែលបានលិចនៅថ្ងៃព្រហស្បតិ៍នេះ ក្នុងសមុទ្រ Marmara ជិតតំបន់ឆ្នេរខេត្តភាគពាយ័ព្យ Bursa ប្រទេសទួរគី ។
លោកនិយាយនៅលើបណ្តាញព័ត៌មានសង្គម X អតីតបណ្តាញព័ត៌មានសង្គម Twitterថា ទូកពោងគ្មានមនុស្ស ត្រូវបានរកឃើញនៅតំបន់នោះជាកន្លែងដែលគេជឿថានាវាបានលិច ។
ក្រុមអាជ្ញាធរសុវត្ថិភាពតំបន់ឆ្នេរ និយាយថា ទូករបស់ពួកគេបានទៅដល់តំបន់នោះ ហើយកំពុងស្វែងរកនាវិកបាត់ខ្លួន និងចុះប្រតិបត្តិការជួយសង្រ្គោះ ៕