
សន្ដិសុខ ត្រូវបានរឹតបន្ដឹង នៅភាគខាងជើងប្រទេសឥណ្ឌា នៅថ្ងៃព្រហស្បតិ៍នេះ នៅមុនកិច្ចពិភាក្សារវាងសហជីពកសិកម្ម និងរដ្ឋមន្រ្ដីរដ្ឋាភិបាលដែលគ្រោងនឹងធ្វើឡើងនៅបន្ទាប់ពីថ្ងៃនេះ ដើម្បីអាចបន្ថយការតវ៉ាដ៏ហឹង្សារបស់កសិករ ដែលកំពុងទាមទារដំឡើងថ្លៃកសិផលរបស់ពួកគេ។
ក្រុមអ្នកតវ៉ាដែលត្រូវបានបំបែកដោយឧស្ម័នបង្ហៀរទឹកភ្នែក កាលពីថ្ងៃអង្គារ និងថ្ងៃពុធនោះ កំពុងរង់ចាំលទ្ធផលនៃកិច្ចពិភាក្សានៅមុនការចាត់វិធានការបន្ដទៅទៀត។
កិច្ចប្រជុំនឹងចាប់ធ្វើលើកទីបីរវាងក្រុមសហជីព និងរដ្ឋាភិបាលនៅខែនេះ។ កិច្ចពិភាក្សាមុននេះ បានបរាជ័យមិនអាចធានាពីការប្រព្រឹត្ដទៅរបស់រដ្ឋាភិបាលដើម្បីផ្ដល់ការគាំទ្រតម្លៃកសិផល ដែលបានបង្ខំឲ្យកសិករធ្វើដំណើរទៅមុខជាមួយនឹងពាក្យស្លោក “Delhi Chalo” ដេលី ឆាឡូ ឬនាំគ្នាដើរក្បួនទៅក្រុងញូដេលីទាំងអស់គ្នា៕