គេមើលឃើញថា រុស្ស៊ី ទំនងជាមិនពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរ នៅក្នុងទីអវកាសទេ

2024/02/16 09:02:50 am        304

ក្រុមអ្នកវិភាគបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អាវុធមានមូលដ្ឋានលើទីអវកាស ដែលទីភ្នាក់ងារចារកម្មរបស់សហរដ្ឋអាមេរិក ជឿថា រុស្ស៊ីអាចកំពុងអភិវឌ្ឍឧបករណ៍ដើរដោយថាមពលនុយក្លេអ៊ែរនោះទំនងជាដើម្បីបិទបាំង ធ្វើឲ្យរាំងស្ទះ ឬរំខានដល់គ្រឿងអេឡិចត្រូនិចនៅខាងក្នុងផ្កាយរណប ច្រើនជាងក្បាលគ្រាប់នុយក្លេអ៊ែរទុកសម្រាប់បាញ់ទម្លាក់ផ្កាយរណបទាំងនោះទេ។

របាយការណ៍ចារកម្មនេះ បានកើតឡើងកាលពីថ្ងៃពុធបន្ទាប់ពីលោកម៉ៃ ធូន័រ(Mike Turner)ប្រធានគណបក្សសាធារណរដ្ឋនៃគណៈកម្មាធិការចារកម្មសភាសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍ខុសពីធម្មតាមួយ ព្រមានអំពីការគំរាមកំហែងសន្តិសុខជាតិធ្ងន់ធ្ងរ ។

ប្រភពមួយដែលបានរាយការណ៍អំពីបញ្ហានេះ បានប្រាប់សារព័ត៌មាន រ៉យទ័រ(Reuters)ថាក្រុង វ៉ាស៊ីនតោន មានព័ត៌មានចារកម្មថ្មីទាក់ទងនឹងសមត្ថភាពនុយក្លេអ៊ែររបស់រុស្ស៊ី និងការប៉ុនប៉ងអភិវឌ្ឍអាវុធដែលមានមូលដ្ឋានលើលំហ ប៉ុន្តែបានបន្ថែមថា សមត្ថភាពថ្មីរបស់រុស្ស៊ីមិនបង្កការគំរាមកំហែងបន្ទាន់ដល់សហរដ្ឋអាមេរិកនោះទេ។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានបន្ទរទស្សនៈនេះកាលពីថ្ងៃព្រហស្បតិ៍ដោយនិយាយថា នេះមិនមែនជាសមត្ថភាពសកម្មទេ ។

ក្រុមអ្នកវិភាគដែលតាមដានកម្មវិធីអវកាសរបស់រុស្ស៊ី និយាយថា ការគំរាមកំហែងអវកាសនេះ ប្រហែលជាមិនមែនជាក្បាលគ្រាប់នុយក្លេអ៊ែរទេ ប៉ុន្តែជាឧបករណ៍មានថាមពលខ្ពស់ដែលទាមទារថាមពលនុយក្លេអ៊ែរ ដើម្បីអនុវត្តការវាយប្រហារជាច្រើនប្រឆាំងនឹងផ្កាយរណប។

លោក ដារីល គីមបាល់ (Daryl Kimball) នាយកប្រតិបត្តិនៃក្រុមតស៊ូមតិរបស់សមាគមគ្រប់គ្រងអាវុធបាននិយាយថា ប្រទេសរុស្ស៊ី ទំនងជាកំពុងអភិវឌ្ឍប្រព័ន្ធបំពាក់ដោយប្រភពនុយក្លេអ៊ែរ ដែលមានឧបករណ៍អេឡិចត្រូនិកពោពេញដោយសមត្ថភាព ពេលស្ថិតនៅក្នុងគន្លងតារាវិថី ជាងទ្រឹស្ដី ដែលថា រុស្ស៊ី កំពុងអភិវឌ្ឍអាវុធដែលមានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរ៕

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am