សេដ្ឋកិច្ចចក្រភពអង់គ្លេសធ្លាក់ក្នុងឱនភាព បន្ទាប់ពីប្រជាជនកាត់បន្ថយការចំណាយ

2024/02/16 05:16:38 pm        131

តួលេខផ្លូវការបង្ហាញថា មនុស្សចំណាយតិច ការធ្វើកូដកម្មពីក្រុមវេជ្ជបណ្ឌិត និងការធ្លាក់ចុះចំនួនគ្រូបង្រៀននៅតាមសាលារៀន បានទាញទម្លាក់ចក្រភពអង់គ្លេសឱ្យធ្លាក់ក្នុងឱនភាពសេដ្ឋកិច្ចកាលពីចុងឆ្នាំ២០២៣កន្លងទៅនេះ ។

សេដ្ឋកិច្ច បានធ្លាក់ចុះខ្លាំងជាងការរំពឹងទុក០,៣% កាលពីចន្លោះខែតុលា និងខែធ្នូ បន្ទាប់ពី បានស្រុតចុះស្រាប់ទៅហើយ កាលពីចន្លោះខែកក្កដា និងខែកញ្ញាឆ្នាំមុន។ចក្រភពអង់គ្លេស ស្ថិតក្នុងឱនភាពសេដ្ឋកិច្ច ប្រសិនបើប្រទេសនេះ បរាជ័យក្នុងការរីកចម្រើនពីរត្រីមាសជាប់គ្នា។

តួលេខនេះបានចោទជាសំណួរថាតើលោក Rishi Sunak បានបំពេញតាមការសន្យារបស់លោកដែលបានធ្វើឡើងកាលពីខែមករាឆ្នាំមុនដើម្បីធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើនឬយ៉ាងណា។

រដ្ឋាភិបាលមិនដែលនិយាយជាសាធារណៈអំពីវិធានការអ្វីដែលគួរត្រូវបានប្រើដើម្បីវាយតម្លៃថាតើខ្លួនបានបំពេញតាមការសន្យារបស់នាយករដ្ឋមន្ត្រី លោក រីស៊ី ស៊ូណាក់ (Rishi Sunak) ទេ បើទោះជាមានសំណើម្តងហើយម្តងទៀតក៏ដោយ។

ក្នុងការផ្ដល់របាយការណ៍ឯកជនមួយចំនួនទៅកាន់ក្រុមអ្នកសារព័ត៌មាន ប្រភពបាននិយាយថាស្ថានភាពនឹងរឹតតែធ្ងន់ធ្ងរ ប្រសិនបើប្រទេសនេះជួបប្រទះឱនភាពសេដ្ឋកិច្ចធ្ងន់ធ្ងរនៅចន្លោះខែតុលា និងខែធ្នូ បើធៀបនឹងរយៈពេលបីខែមុន។

ប៉ុន្តែផ្អែកលើវិធានការនោះ ការសន្យារបស់លោក Sunak មិនត្រូវបានបំពេញទេ ដោយសារសេដ្ឋកិច្ចចក្រភពអង់គ្លេសបានធ្លាក់ចុះ ០,១% ក្នុងខែកក្កដាដល់ខែកញ្ញា។ សម្រាប់រយៈពេលពេញឆ្នាំ២០២៣ សេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសបានកើនឡើង០,១%ប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ ដោយមិនរាប់បញ្ចូលរយៈពេលនៃការឆ្លងរាលដាលវីរុស Covid-19ប៉ុន្មានឆ្នាំមកនេះ តួលេខកំណើនប្រចាំឆ្នាំនោះគឺខ្សោយបំផុតចាប់តាំងពីឆ្នាំ ២០០៩ មក នៅពេលចក្រភពអង់គ្លេស និងប្រទេសសេដ្ឋកិច្ចធំៗផ្សេងទៀតកំពុងងើបឡើងវិញពីវិបត្តិហិរញ្ញវត្ថុសកល នៅពេល ប្រាក់កម្ចីរបស់ធនាគារស្ទើរតែត្រូវបានបញ្ឈប់៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        176
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        163
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm