ក្រុមសង្កេតការណ៍ជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៥ កុម្ភៈ) ថាអាកាសធាតុចុះត្រជាក់ខ្លាំងភ្លាមៗត្រូវបានគេព្យាករថានឹងបោកបក់ពាសពេញផ្នែកជាច្រើននៃប្រទេសចិន ចាប់ពីចុងសប្តាហ៍នេះ ជាមួយនឹងសីតុណ្ហភាពធ្លាក់ចុះប្រហែល ២០ អង្សារសេ ខណៈដែលមនុស្សរាប់លាននាក់ត្រឡប់ពីដំណើរកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មីវិញ។

ក្រុមសង្កេតការណ៍នេះបាននិយាយថា ព្រិលធ្លាក់ខ្លាំងនឹងវាយលុកខេត្ត សាន់ស៊ី (Shaanxi) និងខេត្ត សានស៊ី (Shanxi) ភាគខាងជើង, ខេត្ត ហឺណាន (Henan) ភាគកណ្ដាល, និងខេត្ត សានតុង (Shandong) ភាគខាងកើត ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែកុម្ភៈ ខណៈដែលសីតុណ្ហភាពនៅផ្នែកខ្លះនៃភាគខាងត្បូង ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះដល់សូន្យអង្សាសេនៅសប្តាហ៍ក្រោយនេះ។

ភាពត្រជាក់ខ្លាំងភ្លាមៗនេះត្រូវបានគេរំពឹងថានឹងប៉ះពាល់ដល់ការដឹកជញ្ជូនផ្លូវថ្នល់ ផ្លូវដែក និងផ្លូវអាកាស ខណៈដែលប្រជាជនកំពុងត្រលប់ពីការធ្វើដំណើរកម្សាន្តសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលអូសបន្លាយរហូតដល់ចុងសប្តាហ៍នេះ។

ការិយាល័យអាកាសធាតុបានបន្ថែមថា ព្រិល និងព្យុះខ្សាច់ត្រូវបានព្យាករថានឹងវាយប្រហារផ្នែកខ្លះនៃតំបន់នេះក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ៕