ក្រុមហេសបូឡា ប្តេជ្ញាសងសឹក បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏សាហាវរបស់អ៊ីស្រាអែល នៅលីបង់

2024/02/16 05:24:38 pm        131

ក្រុមហេសបូឡា បានប្តេជ្ញាសងសឹកអ៊ីស្រាអែលជាការឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសដ៏សាហាវ ដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋលីបង់ បានរាយការណ៍ថា បានបណ្តាលឲ្យមនុស្ស ១០នាក់ស្លាប់។

សារព័ត៌មាន AP បានរាយការណ៍ថា ការសន្យានេះ ធ្វើឡើង បន្ទាប់ពីការវាយប្រហាររបស់លីបង់ បានសម្លាប់ទាហានអ៊ីស្រាអែលម្នាក់កាលពីថ្ងៃពុធ ដែលជំរុញឲ្យអ៊ីស្រាអែលឆ្លើយតបជាមួយនឹងការវាយបកយ៉ាងសាហាវ ដែលបានវាយប្រហារទីក្រុងណាបាទីយេ (Nabatiyeh) និងភូមិមួយនៅប្រទេសលីបង់ភាគខាងត្បូង។

អ៊ីស្រាអ៊ែល បានស្តីបន្ទោសក្រុមហេសបូឡាចំពោះការវាយប្រហារនេះ ប៉ុន្តែក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ មិនបានអះអាងទទួលខុសត្រូវនោះទេ។

មន្ត្រីជាន់ខ្ពស់ហេសបូឡា និងជាសមាជិកសភា លោក ហាសាន ហ្វាដឡាល់ឡា (Hassan Fadlallah) បានថ្លែងប្រាប់សារព័ត៌មានរ៉យទ័រ កាលពីថ្ងៃព្រហស្បតិ៍ថា៖«សត្រូវ [អ៊ីស្រាអែល] នឹងរងផលវិបាកដ៏ធ្ងន់ធ្ងរ សម្រាប់ឧក្រិដ្ឋកម្មទាំងនេះ»។

លោក ហ្វាដឡាល់ឡា ក៏បាននិយាយផងដែរថា ក្រុមហេសបូឡា មាន «សិទ្ធិស្របច្បាប់ក្នុងការការពារប្រជាជនរបស់ខ្លួន ហើយនឹងមិនព្រងើយកន្តើយក្នុងការធ្វើអ្វីដែលចាំបាច់ដើម្បីការពារវា» ហើយបានអំពាវនាវឲ្យអ៊ីស្រាអែលបញ្ឈប់សង្គ្រាម នៅតំបន់ហ្កាហ្សា។

លោក អាវី ហ៊ីម៉ាន (Avi Hyman) អ្នកនាំពាក្យការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកបេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ក៏បាននិយាយផងដែរថា កងទ័ពអ៊ីស្រាអែល នឹងបន្តឆ្លើយតបចំពោះការវាយប្រហារពីក្រុមហេសបូឡា។

សារព័ត៌មាន AP បានរាយការណ៍ថា លោកហ៊ីម៉ាន បាននិយាយថា៖«យើងមានសាររបស់យើងទៅកាន់ក្រុមហេសបូឡា ហើយតែងតែថា«កុំសាកល្បងជាមួយពួកយើង»។

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm