ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ជនបរទេសជនជាតិចិន ដែលជាម្ចាស់សត្វតោបានទៅទទួលយកមកចិញ្ចើមមើលថែរក្សានៅផ្ទះវិញ និងអនុវត្តតាមគោលការណ៍របស់ថ្នាក់ដឹកនាំ។
គួរម្លឹកផងដែរ នៅថ្ងៃទី២៧ខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរចម្រុះ បានចុះធ្វើការដកហូតយកសត្វតោឈ្មោលមួយក្បាលពីជនជាតិចិន ដែលបានចិញ្ចឹមដោយខុសច្បាប់ នៅក្នុងលំនៅឋានរបស់ខ្លួន ហើយប្រតិបត្តិការ ចុះដកហូតសត្វតោនោះ ធ្វើឡើងនៅក្នុងផ្ទះវីឡាមួយកន្លែង ស្ថិតនៅផ្ទះលេខ២២ ផ្លូវ៣០៦ ភូមិ៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង៕
អត្ថបទ កុម្ភៈ



