ពលរដ្ឋប៉ាឡេស្ទីន៖ នឹងមិនចាកចេញពីក្រុង Rafah ទេ ខណៈការវាយលុករបស់អ៊ីស្រាអែជិតមកដល់

2024/02/16 07:15:54 pm        56

ខណៈការគំរាមកំហែងការវាយលុករបស់អ៊ីស្រាអែលនៅទីក្រុង Rafah ជិតមកដល់ ជនភៀសខ្លួនប៉ាឡេស្ទីន ដែលរស់នៅក្នុងជំរំតង់ និងទីជម្រកបណ្តោះអាសន្ន នៅតាមតំបន់ព្រំដែនជាមួយប្រទេសអេហ្ស៊ីបបាននិយាយថា ពួកគេនឹងមិនចាកចេញពីតំបន់ហ្កាហ្សាឡើយ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដែលប្រឈមទៅនឹងសម្ពាធកាន់តែខ្លាំងឡើងពីអន្តរជាតិ ដើម្បីទប់ស្កាត់ការវាយប្រហារតាមផែនការ មិនបានបង្ហាញថាតើពេលណាដែលប្រតិបត្តិការយោធាប្រឆាំងក្រុមហាម៉ាស់នៅទីក្រុង Rafah ដែលជាទីជម្រកចុងក្រោយសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅភាគខាងត្បូងតំបន់ហ្កាហ្សា នឹងធ្វើឡើងនោះទេ។

យោធាអ៊ីស្រាអែលនិយាយថា ខ្លួនមានបំណងបណ្តេញក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយមចេញពីទីតាំងលាក់ខ្លួនក្នុងទីក្រុង Rafah និងដោះលែងចំណាប់ថ្នូរ ដែលត្រូវបានឃុំខ្លួននៅទីនោះបន្ទាប់ពីការវាយលុករបស់ក្រុមហាម៉ាសចូលទៅក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ប៉ុន្តែពុំបានផ្តល់ព័ត៌មានលម្អិតអំពីផែនការដែលបានស្នើឡើងដើម្បីជម្លៀសជនស៊ីវិលនោះទេ។

ប្រជាជនប៉ាឡេស្ទីន ជាងមួយលាននាក់បានប្រមូលផ្តុំគ្នាចូលទៅកាន់ទីក្រុង Rafah នៅចុងភាគខាងត្បូងតំបន់ហ្កាហ្សា។ ប្រធានជំនួយរបស់អង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃព្រហស្បតិ៍អំពីលទ្ធភាពនៃការហៀរចេញនៃពលរដ្ឋប៉ាឡេស្ទីនដែលបានមកប្រមូលផ្តុំនៅទីក្រុង Rafah ចូលទៅក្នុងប្រទេសអេហ្ស៊ីប ប្រសិនបើ អ៊ីស្រាអែលបើកប្រតិបត្តិការយោធានៅទីក្រុងព្រំដែន។

លោក ម៉ាទីន ហ្គ្រីហ្វីត (Martin Griffiths) បានប្រាប់អ្នកការទូតនៅអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវថា លទ្ធភាពនៃប្រតិបត្តិការយោធានៅទីក្រុង Rafah ជាមួយនឹងលទ្ធភាពនៃការឆ្លងកាត់ព្រំដែនដែលបិទ នឹងលទ្ធភាពនៃការហៀរចេញ គឺជាសុបិន្តអាក្រក់របស់ប្រទេសអេហ្ស៊ីប ប៉ុន្តែជារឿងមួយដែលត្រឹមត្រូវនៅចំពោះមុខយើង។

ប្រភពសន្តិសុខប្រទេសអេហ្ស៊ីបចំនួនពីរ បាននិយាយថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ ប្រទេសអេហ្ស៊ីប បានបញ្ជូនរថក្រោះ និងរថពាសដែក ប្រមាណ ៤០ គ្រឿង ទៅកាន់ភាគឦសានឧបទ្វីប Sinai ជាផ្នែកនៃវិធានការណ៍បន្តបន្ទាប់ ដើម្បីពង្រឹងសន្តិសុខនៅតាមព្រំដែនរបស់ខ្លួនជាមួយតំបន់តំបន់ហ្កាហ្សា ។


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        121
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        114
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm