សវនាការជំនុំជម្រះក្ដីបទព្រហ្មទណ្ឌលើកដំបូងមិនធ្លាប់មានរបស់អតីតប្រធានាធិបតីអាមេរិកលោកDonald Trump គ្រោងនឹងចាប់ផ្តើមនៅខែក្រោយ ខណៈលោកការពារខ្លួនប្រឆាំងនឹងការចោទប្រកាន់ពីបទបង់ប្រាក់បំបិទមាត់បិទបាំងទោសកំហុស។

បុរសវ័យ៧៧ឆ្នាំរូបនេះបានបង្ហាញខ្លួននៅក្នុងតុលាការនៅទីក្រុងញូវយ៉កកាលពីថ្ងៃព្រហស្បតិ៍ដើម្បីស្វែងរកការកាត់ក្តីដែលលោកបានច្រានចោលការចោទប្រកាន់ឬពន្យារពេល។
ប៉ុន្តែចៅក្រមលោកជូអាន ម៊ើឆាន(Juan Merchan)មិនត្រូវបានយល់ស្របដោយអំណះអំណាងដែលថាកាលវិភាគនៃការជំនុំជម្រះក្ដីនេះ នឹងប៉ះពាល់ដល់យុទ្ធនាការប្រធានាធិបតីរបស់លោកនោះទេ។លោក Trump បានហៅការសម្រេចចិត្តចាប់ផ្តើមសវនាការនៅថ្ងៃទី២៥ ខែមីនាថាជារឿងអាម៉ាស់ ។ លោក បាននិយាយនៅខាងក្រៅបន្ទប់សវនាការបន្ទាប់ពីសវនាការថា ច្បាស់ណាស់ ខ្ញុំកំពុងឈរឈ្មោះបោះឆ្នោតម្តងទៀត។ តើអ្នកអាចឈរឈ្មោះបោះឆ្នោតបានដោយរបៀបណា ហើយត្រូវអង្គុយនៅក្នុងតុលាការក្នុងទីក្រុង Manhattan ពេញមួយថ្ងៃបែបនេះ?។

ក្រុមមេធាវីរបស់លោក Trump បានធ្វើអំណះអំណាងស្រដៀងគ្នានេះក្នុងអំឡុងពេលសវនាការមុនការកាត់ក្តី ប៉ុន្តែចៅក្រមរដ្ឋញូវយ៉កបាននិយាយថា ការអះអាងទាំងនោះពុំមានឫសគល់នៅក្នុងច្បាប់ទេ ហើយថាលោកនឹងពន្យារពេលសម្រាប់ហេតុផលផ្លូវច្បាប់ប៉ុណ្ណោះ។
រដ្ឋអាជ្ញាសង្កាត់Manhattan លោក អាល់វីន ប្រ៊ែក(Alvin Bragg) បានចោទប្រកាន់អតីតប្រធានាធិបតីពីបទក្លែងបន្លំចំនួន ៣៤ករណី ដោយចោទប្រកាន់លោក Trump បានក្លែងបន្លំកំណត់ត្រាអាជីវកម្ម និងការបង់ប្រាក់បំបិទមាត់ ឱ្យទៅតារាភាពយន្តអាសអាភាសអ្នកស្រី Stormy Daniels។
អ្នកស្រី Daniels បាននិយាយថា អ្នកស្រីត្រូវបានគេផ្តល់ប្រាក់ចំនួន ១៣០.០០០ដុល្លារ ក្នុងឆ្នាំ ២០១៦ដើម្បីបំបិទមាត់អំពីការរួមភេទជាមួយបេក្ខជនប្រធានាធិបតីនៅពេលនោះ។ លោក Trumpបានបដិសេធថាពួកលោកមិនមានទំនាក់ទំនងស្នេហាទេ៕