ក្រុមកសិករប៉ូឡូញ គប់ស៊ុតលើការិយាល័យសហភាពអឺរ៉ុប អំឡុងការតវ៉ាប្រឆាំងកិច្ចព្រមព្រៀងបៃតងរបស់សហភាពអឺរ៉ុប

2024/02/16 07:24:09 pm        86

ក្រុមប្រជាកសិករប៉ូឡូញបានដុតសំបងកង់រថយន្តនៅលើកាំជណ្ដើរការិយាល័យរដ្ឋាភិបាលក្នុងតំបន់ និងបានគប់ស៊ុតទៅលើការិយាល័យគណៈកម្មការអឺរ៉ុប នៅក្នុងទីក្រុង រ៉ូក្លាវ (Wroclaw)ភាគខាងលិចកាលពីថ្ងៃព្រហស្បតិ៍ ថ្ងៃទី ១៥ ខែកុម្ភៈ សប្ដាហ៍នេះ ខណៈពួកគេតវ៉ាប្រឆាំងនឹងកិច្ចព្រមព្រៀងបៃតងរបស់សហភាពអឺរ៉ុប។

កសិករនៅទូទាំងទ្វីបអឺរ៉ុបកំពុងតវ៉ាប្រឆាំងនឹងឧបសគ្គដែលដាក់លើពួកគេដោយវិធានការរបស់សហភាពអឺរ៉ុបដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ក៏ដូចជាការកើនឡើងនៃការចំណាយក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងជាអ្វីដែលពួកគេនិយាយថាគឺជាការប្រកួតប្រជែងមិនយុត្តិធម៌ពីបរទេស ជាពិសេសអ៊ុយក្រែន។

យោងតាមអ្នករៀបចំបាតុកម្ម មានអ្នកតវ៉ាចូលរួមប្រហែល ១ពាន់នាក់ និងត្រាក់ទ័រ ៥០០គ្រឿង និងរថយន្តកសិកម្មផ្សេងទៀតនៅក្នុងបាតុកម្មនោះ។

វីដេអូពីទូរទស្សន៍ឯកជន TVN24 បានបង្ហាញក្រុមបាតុករដើរដង្ហែតាមដងផ្លូវដោយកាន់ទង់ជាតិប៉ូឡូញ បដា និងមានការដុតបំពួកភ្លើងផងដែរ។ ក្រុមប្រជាកសិករបានប្រមូលផ្តុំគ្នានៅមុខទីស្នាក់ការរដ្ឋាភិបាលប្រចាំតំបន់ ជាកន្លែងដែលពួកគេដុតសំបងកង់រថយន្ត បង្កឲ្យមានផ្សែងហុយឡើងលើអាកាស។

ទោះបីជាអ្នករៀបចំស្នើឱ្យបំបែកជួរក៏ដោយ វីដេអូបង្ហាញថា មនុស្សជាច្រើនពុំបានបំបែកគ្នានោះទេ។

កសិករប៉ូឡូញគ្រោងបិទច្រកព្រំដែនទាំងអស់ជាមួយអ៊ុយក្រែន និងការតវ៉ាដ៏ធំមួយនៅក្នុងរដ្ឋធានី វ៉ាសូវី នៅថ្ងៃទី២០ ខែកុម្ភៈខាងមុខ៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        59
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        68
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        85

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm