រដ្ឋអាហ្វ្រិកខាងលិចចំនួនបី ដែលដឹកនាំដោយរបបសឹក បញ្ជាក់ពីផែនការបង្កើតសហព័ន្ធរដ្ឋត្រីភាគី

2024/02/16 07:42:11 pm        76

ក្រសួងការបរទេសម៉ាលី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៥ កុម្ភៈ) ថា ប្រទេសបួរគីណាហ្វាសូ ម៉ាលី និងនីហ្សេ ដែលដឹកនាំដោយរបបសឹក គ្រោងនឹងបង្កើតសហព័ន្ធត្រីភាគីមួយ ខណៈដែលប្រទេសទាំងបីបង្កើនទំនាក់ទំនងកាន់តែស៊ីជម្រៅតាមរយៈសម្ព័ន្ធភាព ដែលគំរាមកំហែងដល់សមាហរណកម្មអាហ្វ្រិកខាងលិចកាន់តែទូលំទូលាយ។

ប្រទេសជិតខាងទាំងបីនៅក្នុងតំបន់ក្រីក្រ សាហែល (Sahel) របស់អាហ្រ្វិកនេះ បានប្រកាសកាលពីខែមករា ថាពួកគេនឹងចាកចេញពីសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច (ECOWAS) ដោយនោះជាការសម្រេចមួយដែលប្លុកនេះបានជំរុញឱ្យពួកគេពិចារណាឡើងវិញ ដោយព្រមានអំពីផលលំបាកបន្ថែមជុំវិញការដកខ្លួន។

នៅក្នុងកិច្ចប្រជុំមួយនៅរដ្ឋធានី អៅហ្កាឌូហ្គូ (Ouagadougou) របស់បួរគីណាហ្វាសូ រដ្ឋមន្ត្រីរបស់ប្រទេសទាំងបី បានបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការដកខ្លួនចេញពីប្លុក ECOWAS ដោយមិនបង្អង់យូរ ហើយបន្តកិច្ចសហប្រតិបត្តិការក្រោមសន្ធិសញ្ញាដែលគេស្គាល់ថាជាសម្ព័ន្ធភាពនៃរដ្ឋ សាហែល (AES) និងការបង្កើតសហព័ន្ធរដ្ឋត្រីភាគី។

ក្រុមនេះមិនបានចែករំលែកព័ត៌មានលម្អិតអំពីមធ្យោបាយដែលសហព័ន្ធនោះនឹងដំណើរការ ឬផែនការដើម្បីតម្រឹមផលប្រយោជន៍នយោបាយ សេដ្ឋកិច្ច និងសន្តិសុខនោះទេ ខណៈដែលពួកគេកំពុងជួបការលំបាកក្នុងការទប់ទល់នឹងការប្រយុទ្ធ ដែលមានអាយុកាលរាប់ទសវត្សរ៍ជាមួយពួកបះបោរអ៊ីស្លាម ដែលបានធ្វើឱ្យមានអស្ថិរភាពនៅក្នុងអនុតំបន់អាហ្រ្វិកមួយនេះ៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        49
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        47
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm