អាមេរិក នឹងបញ្ជូននាវាផ្ទុកយន្តហោះ៥គ្រឿង ទៅសមុទ្រប៉ាស៊ីហ្វិកខាងលិចដើម្បីបង្ហាញកម្លាំងដាក់ចិន

2024/02/16 08:00:50 pm        96

ក្រុមអ្នកវិភាគនិយាយថា សហរដ្ឋអាមេរិកទំនងជានឹងបញ្ជូននាវាផ្ទុកយន្តហោះជិតពាក់កណ្ដាលរបស់ខ្លួនចូលទៅក្នុងមហាសាគរប៉ាស៊ីហ្វិកភាគខាងលិចនៅឆ្នាំនេះ ជាសញ្ញានៃការរារាំងទប់ទល់នឹងសកម្មភាពយោធាដែលចេះតែកើនឡើងក្នុងតំបន់ ពីសំណាក់ប្រទេសចិន និងកូរ៉េខាងជើង។

នាវាផ្ទុកយន្តហោះចំនួន៣គ្រឿងរបស់អាមេរិក កំពុងធ្វើប្រតិបត្តិការរួចទៅហើយនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ខណៈ២គ្រឿងទៀត កំពុងធ្វើដំណើរទៅ។ ការទៅដល់របស់នាវាទាំងនោះនឹងក្លាយជាព្រឹត្តិការណ៍លើកដំបូងដែលមាន៥ ក្នុងចំណោមក្រុមនាវាដ៏មានអំណាច១១គ្រឿង បានធ្វើប្រតិបត្តិការក្នុងតំបន់។

យោងតាមក្រុមអ្នកតាមដានកងទ័ពជើងទឹករបស់វិទ្យាស្ថានកងទ័ពជើងទឹកអាមេរិក នាវាផ្ទុកយន្តហោះ USS Abraham Lincoln ជាផ្នែកមួយនៃអង្គភាពកងទ័ពជើងទឹកប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកត្រូវបានគេមើលឃើញកំពុងធ្វើដំណើរចាកចេញពីកំពង់ផែរបស់ខ្លួនក្នុងទីក្រុង សាន់ឌីហ្គោ(San Diego)រដ្ឋCalifornia និងកំពុងឆ្ពោះទៅកាន់មហាសាគរប៉ាស៊ីហ្វិកខាងលិច គិតត្រឹមថ្ងៃទី៥ខែកុម្ភៈ ។

នាវា USS George Washington ក៏ត្រូវគេរំពឹងថានឹងដាក់ពង្រាយក្នុងតំបន់នេះផងដែរ ដើម្បីជំនួសវត្តមាននាវា USS Ronald Reagan ដែលនឹងត្រូវផ្លាស់ទីតាំងពីទីក្រុង Yokosuka ប្រទេសជប៉ុន សម្រាប់ជួយសម្របសម្រួលនៅបរិវេនអង្គភាពកងទ័ពជើងទឹកភូហ្គេតសោន(Puget Sound)ក្នុងទីក្រុងវ៉ាស៊ីនតោន។

កាលពីខែមករា នាវា USS Carl Vinson បានធ្វើសមយុទ្ធកងទ័ពជើងទឹកជាមួយកូរ៉េខាងត្បូងនិងជប៉ុន នៅក្នុងសមុទ្រចិនខាងកើត ក្រោយការបាញ់មីស៊ីលបាលីស្ទីករយៈចម្ងាយមធ្យមរបស់កូរ៉េខាងជើង។ លោក បេនចាមីន បាតុន សាស្ត្រាចារ្យរងនៅវិទ្យាស្ថាន ម៉ាឡេស៊ី របស់សាកលវិទ្យាល័យ ណូទីងហាម នៅចក្រភពអង់គ្លេសបាននិយាយថា ការទប់ទល់ឥទ្ធិពលចិនក្នុងតំបន់នៅតែជាអាទិភាពទី១របស់អាមេរិក ប្រសិនបើមានទំនាក់ទំនងកក់ក្ដៅទ្វេភាគី ៕

អត្ថបទដែលទាក់ទង

តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm        4
ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm        7
មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm        11

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា

2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm