​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ​​ណែនាំ​ឲ្យ​ពង្រឹង​ការគ្រប់គ្រង​ការ​ចេញ​ចូល​របស់​ពលរដ្ឋ ដើម្បី​ទប់ស្កាត់​ការ​នាំ​ចូល​នូវ​ជំងឺ​កូ​វីដ​-១៩ប្រភេទ​ថ្មី​

2021/07/05 05:27:17 pm        810

ភ្នំពេញ ៖ ឯកឧត្តម ​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ណែនាំ​កងកម្លាំង​ទាំងអស់​នៅ​តាម​ព្រំដែន ត្រូវ​សហការ​ជាមួយ​សមត្ថកិច្ច​គ្រប់​ជំនាញ ដើម្បី​ពង្រឹង​ការគ្រប់គ្រង និង​ត្រួតពិនិត្យ​រាល់​ការ​ចេញ​ចូល​របស់​ពលរដ្ឋ ដើម្បី​ទប់ស្កាត់​ការ​នាំ​ចូល​នូវ​ជំងឺ​កូ​វីដ​-១៩ ប្រភេទ​ថ្មី​។

​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ថ្លែងបែបនេះ ក្នុង​ពិធី​ក្នុង​ពិធី​ប្រជុំ​ឆ្លង​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​យោធា​-​សន្តិសុខ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ឆមាស​ទី​២ ឆ្នាំ​២០២១ ​របស់​កងទ័ពជើងគោក នៃ​កង​យោធពល​ខេមរភូមិន្ទ។

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ​មានប្រសាសន៍ថា ទោះ​នៅក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ​ រាជរដ្ឋាភិបាល ដែល​មាន សម្តេច​តេ​ជោ​ នាយករដ្ឋមន្ត្រី​ជា​ប្រមុខ​ និង​ជា​ប្រធាន​គណៈកម្មការធិការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ បាន​ដឹកនាំ​ការងារ​យ៉ាងសកម្ម ​និង​ជាប្រចាំ​ក្នុង​រយៈពេល០២ឆ្នាំ​កន្លងមកនេះ ​ដោយ​បាន​ចាត់វិធានការ​ជា​បន្តបន្ទាប់​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ ក៏ដូចជា​​ការ​ព្យាបាល និង​ការរៀបចំ​ធនធាន​ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ដែល​កើតមាន​ជូន​ប្រជាពលរដ្ឋ ​រួមមាន​ ការ​ដាក់ឱ្យ​ដំណើរការ​យន្តការ​ជំនួយ​សង្គម​សម្រាប់​ប្រជាជន​ដែល​ជួប​ការលំបាក​ផ្នែក​ជីវភាពជាដើម​។

ឯកឧត្តម ​បាន​បន្ថែមទៀតថា ​ទិសដៅ​ការងារ​បន្ត​ចំពោះមុខ​ ដើម្បីឆ្លើយតប​នឹង​បទបញ្ជា​ជា​យុទ្ធសាស្ត្រ​ថ្មីៗ​របស់​សម្តេច​តេ​ជោ ក៏ដូចជា​គោលការណ៍​ណែនាំ​របស់​ក្រសួងការពារជាតិ​លើ​កិច្ចការ​នេះ​ កងទ័ពជើងគោក​​ទាំងអស់​ ត្រូវ​បន្ត​ចាត់វិធានការ​ការពារ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅ​ក្នុង​អង្គភាព​ តាមរយៈ​ការគ្រប់គ្រង​កម្លាំង​ឱ្យ​បាន​ហ្មត់ចត់​, ការ​ត្រួតពិនិត្យ​ការចេញ​-​ចូល​, ការរៀបចំ​កន្លែង​ច​ត្តា​ឡី​ស័ក និង​កន្លែង​ព្យាបាល​កម្រិត​ស្រាល​។ ត្រូវ​ប្រុងប្រៀប​រៀបចំ​ធ្វើតេស្ត​ដល់​យោធិន​នៅ​តាម​បណ្តា​អង្គភាព ដោយ​យកចិត្តទុកដាក់​ជាពិសេស​ដល់​កម្លាំង​ទាំងអស់​ដែល​ចេញ​ប្រតិបត្តិការ​តាម​ច្រក​ព្រំដែន​, ពេទ្យ​យោធា​, កម្លាំង​ចូលរួម​ចាក់​វ៉ាក់សាំង ​និង​កម្លាំង​ដែល​ចូលរួម​ប្រតិបត្តិការ​ក្នុង​តំបន់​មាន​ហានិភ័យ​ខ្ពស់ ​ដូចជា ​តំបន់​ក្រហម ជាដើម​។ បន្ត​ភារកិច្ច​ដែល​បាន​អនុវត្ត​កន្លងមក ក៏ដូចជា​ត្រៀម​កម្លាំង​ដើម្បី​ចូលរួម​អនុវត្ត​ភារកិច្ច​នៅ​ពេល​មាន​បទបញ្ជា ដូចជា ​៖ ការរៀបចំ​ក្រុមគ្រូពេទ្យ​, ការចូលរួម​ក្នុង​ការ​ការពារ និង​រក្សា​សន្តិសុខ​នៅ​តាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​, ការ​ចូល​រួម​ការបិទ​ខ្ទប់​នៅ​តាម​បណ្តា​រាជធានី​-​ខេត្ត ​និង​ការ​ដឹកជញ្ជូន​ពលករ​ត្រលប់​មកពី​បរទេស​។បន្ត​ចូលរួម​ និង​ត្រៀម​ចូលរួម​នៅ​ក្នុង​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ តាម​ផែនការ​របស់​រាជរដ្ឋាភិបាល​។

ពាក់ព័ន្ធ​នឹង​ការងារ​លើកកម្ពស់​សុខុមាលភាព​របស់​កងទ័ព ជាពិសេស​ការ​ការពារ​ជំងឺ​កូ​វីដ​-១៩ ​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត សូម​កោតសរសើរ ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​គ្រប់​ស្ថាប័ន​-​កងឯកភាព​ទាំងអស់​ ដែល​បាន​ខិតខំ​អនុវត្ត​វិធាន​សុខាភិបាល​ក្នុង​ការ​គ្រប់គ្រង​កម្លាំង​ក្នុង​រយៈកាល​កន្លងមក​នេះ និង​សូម​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​បន្ត​រឹត​បន្តឹង​ការអនុវត្ត​វិធានការ​ទាំងនេះ​ឱ្យ​មាន​ប្រសិទ្ធភាព​បន្ថែមទៀត​ ដើម្បី​ការពារ​ខ្លួន​នៅ​ក្នុង​ជួរ​ទ័ព​, គ្រួសារ​ទ័ព និង​សហគមន៍​៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm