ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​សម្ពោធឆ្លង​ព្រះសក្យមុនីចេតិយ ក្នុងវត្តអំពិល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

2024/02/16 09:56:39 pm        211

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះមូលដា្ឋនខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញសម្ពោធ​ឆ្លង​ព្រះសក្យមុនីចេតិយ ក្នុងវត្តពោធិសាល ហៅវត្តអំពិល ភូមិអំពិល ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ពិធីនេះមានការនិមន្តចូលរួមពីសំណាក់ព្រះព្រហ្មចរិយញាណ យិត្ត សុខា មេគណខេត្តត្បូងឃ្មុំ ព្រះមន្ត្រីសង្ឃ ព្រះចៅអធិការ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល លោកឧកញ៉ា លោក លោកស្រី សីលវន្ត សីលវតី លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស យុវជនកាកបាទក្រហម យុវជន កាយរិទ្ធ យុវជនសហភាពសហព័ន្ធ យុវជន​កម្ពុជា កងកម្លាំងទាំង៣ និងបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករ។

នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ពិធីសម្ពោធ​ឆ្លង​ព្រះសក្យមុនី​ចេតិយ និងសមិទ្ធផលនានានៅវត្តពោធិសាល ហៅវត្តអំពិល នាខណៈនេះ ជា​សក្ខីកម្ម​នៃ​ការ​រីក​ចម្រើន​នៃ​ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក្រោមម្លប់នៃសុខសន្តិភាព។

ឯកឧត្តមបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងនឹករលឹកពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជូនដល់ព្រះសង្ឃ ព្រមទាំងប្រជាពលរដ្ឋ និងសូមថ្លែងអំណរព្រះគុណ និងអរគុណ ដល់​បង​ប្អូនពុទ្ធបរិស័ទជិតឆ្ងាយដែលបានខិតខំ និងចូលរួមកសាងសមិទ្ធផលទាំងនេះឡើង នៅ​ពេល​នេះ​។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណដល់ អាជ្ញាធរមូលដ្ឋាន និង​ក្រុម​ការងារ​ចុះមូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ដែលបានខិតខំសហការ និងជួយជ្រោមជ្រែង ក្នុងការបង្កើត​សមិទ្ធផល​នានា​ក្នុងវត្តអំពិល និងក្នុងមូលដ្ឋានភូមិ ឃុំ និងស្រុកក្រូចឆ្មារទាំងមូល។ ទាំងនេះ​ជា​កេរ​ដំណែលសាសនាដ៏មានតម្លៃ ផ្សារភ្ជាប់នឹងព្រលឹងជាតិនៃបុព្វបុរសយើងតាំងពីបុរាណកាល ក្រោម​បាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» និងដើម្បីងាយស្រួលដល់ពុទ្ធបរិស័ទ ក្នុងការ​បំពេញ​កុសលផ្សេងៗ តាម ទំនៀមទម្លាប់ប្រពៃណីសាសនាផងដែរ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភាជាតិកម្ពុជា ដែល​មាន​សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាននឹងកំពុង​បន្ត​ការងារ​ពី​រាជ​រដ្ឋាភិបាល អាណត្តិទី៦ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តម​ក្រុម​ប្រឹក្សា​ព្រះមហាក្សត្រ អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុង​បន្ត​សកម្មភាព​ធ្វើ​កំណែ​ទម្រង់​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ​ប្រកបដោយមោទនភាព និងកិត្យានុភាពបំផុត ក្នុងគោល​បំណង​តម្កល់​ខ្ពស់​នូវ​ឧត្តម​គតិ​ស្នេហា​ជាតិដ៏ថ្លៃថ្លាបំពេញបេសកកម្មជាប្រវត្តិសាស្ត្រក្នុងការបម្រើជាតិមាតុភូមិ ហើយប្រែ​ក្លាយ​​កម្ពុជា​ឱ្យ​ទៅ​ជា​ទឹក​ដី​ដ៏​ពិសិដ្ឋ​ប្រក​ប​ដោយ​សុខ​ដុម​រមនា​ជីវភាព​ប្រជាជន​កាន់​តែ​ប្រសើរ​ឡើង​ឆ្ពោះ​​ទៅកា​ន់ចក្ខុវិស័យប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់ នៅឆ្នាំ២០៥០។

ទន្ទឹមគ្នានេះ ក្រសួងបរិស្ថានឈរលើគោលការណ៍ធម៌នៃពុទ្ធឱវាទ ក៏ដូចជា​អនុ​លោម​តាម​យុទ្ធសាស្ត្រ​បញ្ចកោណឥដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្នុងមុំ​ទី៥ នៃបញ្ចកោណទី១ គឺការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមាន​អារ្យធម៌​ខ្ពស់​ប្រកប​ដោយ​សីលធម៌ សមធម៌ និងបរិយាបន្ន ដែលផ្ដោតសំខាន់លើការធ្វើពលវូបនីយកម្ម ពលរដ្ឋ​ឱ្យ​មាន​សីលធម៌ គុណធម៌ និងសុជីវធម៌ បានដាក់ចេញនូវ​យុទ្ធសាស្ត្រ​ចក្រា​វិស័យ​បរិស្ថាន​ឆ្នាំ​២០២៣-២០២៨ ដែលផ្ដោតលើភាពស្អាត ភាពបៃតង និងចីរភាព។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផលែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រីបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និង​កីឡា​ដែល​បាន​លើក​ទឹក​ចិត្ត ដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្ស បានចូលរួម​ក្នុង​យុទ្ធនាការ​កាត់​បន្ថយ​ការ​ប្រើប្រាស់ថង់ថ្លាស្ទិក ក្រោមប្រធានបទ«ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែល​បច្ចុប្បន្ន​នេះកំពុងតែទទួលបានជោគជ័យដោយមានការចូលរួច អនុវត្ត​ដោយ​ផ្ទាល់​ពី​មនុស្ស​ចំនួន​ជាង ៤​លាននាក់។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណផងដែរដល់ ក្រសួង ស្ថាប័ន រដ្ឋបាល​ខេត្ត មន្ទីរអង្គភាព និងអាជ្ញាធរគ្រប់ថ្នាក់ ជាពិសេសកម្មករ កម្មការិនៅ តាមរោងចក្រ សហគ្រាស ដែរបានចូលរួមយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដើម្បីធ្វើអោយភាពស្អាតដែរ​ចេញពី​ផ្នត់​គំនិត​ធ្វើ​អោយ សហគមន៍ស្អាត មូលដ្ឋានស្អាត ឆ្ពោះទៅកម្ពុជាដែរ​ជា​ផ្ទះ​របស់​យើង​ទាំង​អស់​គ្នា​ស្អាត​។

សូមបញ្ជាក់ថា ក្នុងពិធីសម្ពោធឆ្លងព្រះសក្យមុនីចេតិយ ក្នុងវត្តពោធិសាល ហៅវត្តអំពិល ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក៏បានប្រគេន​បច្ច័យ​សម្រាប់​កសាង​ទីអារាម​ដែល​ជា​អំណោយ​របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំនួន១ម៉ឺនដុល្លារ ព្រមទាំងចែកជូនថវិកាដល់តាជី យាយជី ចាស់ព្រឹទ្ធាចារ្យ ដែលបានអញ្ជើញ​ចូលរួម​ក្នុង​កម្មវិធីនេះផងដែរ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        259
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        131
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm