កោះកុង ៖ លោក ហាក់ ឡេង តំណាងក្រុមការងារសមាគមសិស្ស និស្សិត អាហារូបករណ៍សម្តេចតេជោ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប្រចាំសាខាខេត្តកោះកុង ឱ្យដឹងក្នុងពិធីប្រកាសផ្តល់អាហារូបករណ៍រសៀលថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២៤ថា មុននឹងមានការសម្រេចផ្តល់អាហារូបករណ៍ដល់ក្រុមយុវជនទាំង១២៦នាក់នេះ ក្រុមការងាររបស់លោក បានចុះពិនិត្យសិក្សាវាយតម្លៃលម្អិតពីជីវភាពជាក់ស្តែងរបស់ពួកគេម្នាក់ៗថាតើពិតជាលំបាកក្រីក្រខ្វះខាតប្រាកដមែនដែរឬទេ? ទើបផ្តល់អាហារូបករណ៍សិក្សាឥតបង់ថ្លៃនេះឡើង។
លោក ហាក់ ឡេង ក៏បានគូសបញ្ជាក់ទៀតថា សម្តេចទាំងទ្វេរតែងយកចិត្តទុក និងគិតគូរពីភាពលំបាកនៃអនាគតរបស់យុវជនក្រីក្រដែលមានជីវភាពរស់នៅក្រីក្រលំបាកពុំមានលទ្ធភាពសិក្សាបន្តថ្នាក់ឧត្តមសិក្សា។
គួរជម្រាបថា រាល់ការអភិវឌ្ឍន៍ធនធានមនុស្សតាមរយៈវិស័យអប់រំនៅកម្ពុជាដែលគ្រឹះយ៉ាងរឹងមាំសម្រាប់កសាងប្រទេសជាតិ ពិសេសការបណ្តុះបណ្តាលសិស្ស និស្សិតឱ្យក្លាយជាយុវជនបន្តវេនពាសពេញដោយសមត្ថភាពពិតប្រាកដ។ ទើបសម្តេចសម្រេចផ្តល់អាហារូបករណ៍នេះជូនដល់សិស្សនិស្សិតបន្តរៀនសូត្រតាមមុខវិជ្ជាដែលខ្លួនបំពេញចិត្ត៕ ដោយ ៖ មករា














