មនុស្សយ៉ាងហោចណាស់ ១១ នាក់ ស្លាប់ក្នុងអគ្គិភ័យដ៏ធំនៅរោងចក្រថ្នាំលាបក្នុងរដ្ឋធានីឥណ្ឌា

2024/02/16 11:07:37 pm        45

ទីភ្នាក់ងារសារព័ត៌មានឥណ្ឌា PTI បានរាយការណ៍នៅថ្ងៃសុក្រ (១៦ កុម្ភៈ) នេះថា អគ្គិភ័យដ៏ធំមួយបានឆាបឆេះរោងចក្រថ្នាំលាបមួយក្នុងរដ្ឋធានី ញូវដេលី (New Delhi) របស់ប្រទេសឥណ្ឌា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១ នាក់ និងបណ្តាលឲ្យមនុស្ស ៤ នាក់ផ្សេងទៀតរងរបួស។

ក្រុមមន្ត្រីពន្លត់អគ្គិភ័យបានឲ្យដឹងថា អគ្គិភ័យនេះបានកើតឡើងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ នៅជាន់ផ្ទាល់ដីនៃរោងចក្រ ដោយបានធ្វើឲ្យជនរងគ្រោះនៅជាន់ខាងលើត្រូវជាប់គាំងដោយគ្មានផ្លូវចេញក្រៅ។ អគាររោងចក្រ ដែលរួមមានឃ្លាំងផ្ទុកសារធាតុគីមីមួយនេះ មានទីតាំងនៅតំបន់ អាលីពួរ (Alipur) ក្នុងភាគខាងជើងទីក្រុង ញូវដេលី។

មូលហេតុនៃការឆេះនេះមិនទាន់ដឹងច្បាស់នៅឡើយទេ។ សាកសពជនរងគ្រោះទាំង ១១ នាក់ ត្រូវបានទាញចេញពីគំនរបាក់បែក បន្ទាប់ពីរថយន្តពន្លត់អគ្គិភ័យចំនួន ២២គ្រឿង បានពន្លត់អណ្តាតភ្លើង បន្ទាប់ពីបានប្រតិបត្តិការអស់រយៈពេលជាង ៥ ម៉ោង។ ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

អគ្គិភ័យគឺជារឿងធម្មតានៅក្នុងប្រទេសឥណ្ឌា ជាទីដែលច្បាប់សាងសង់ និងបទដ្ឋានសុវត្ថិភាពជារឿយៗមិនត្រូវបានយកចិត្តទុកដាក់ពីអ្នកសាងសង់ និងអ្នករស់នៅឡើយ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm