ពលរដ្ឋ​ខេត្តកំពង់ស្ពឺ​២៧​ម៉ឺន​នាក់​ បាន​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​ ខណៈ​ថ្ងៃនេះ​កំពុង​បន្ត​ការ​ចាក់​ដូ​ស​ទី​២

2021/07/05 05:41:02 pm        618

កំពង់ស្ពឺ ​៖ នៅ​ថ្ងៃទី​៥ខែ​កក្កដា​នេះ យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​ ដោយ​ក្រុម​ពេទ្យ​យោធា នៅ​ខេត្តកំពង់ស្ពឺ ​នៅតាម​បណ្តា​ស្រុក​ក្រុង​មួយចំនួនធំ ​គឺ​បាន​បញ្ចប់​ការ​ចាក់​វាក់​សាំង​ដូ​ស​ទី​១ ​ហើយ​បាន​ចាប់ផ្តើម​ដំណើរការ​ចាក់​ដូ​ស​ទី​២ បន្តទៀត ។

បើតាម​ឯកឧត្តម វី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​ថ្លែងប្រាប់​BTV​នៅ​ថ្ងៃទី​៥ ខែ​កក្កដា​នេះ ថា យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ-​១៩​ ដោយ​ក្រុម​ពេទ្យ​យោធា​ នៅក្នុង​ដំណាក់កាល​ដំបូង​នេះ គឺ​ខេត្ត​បាន​កំណត់​គោលដៅ​ពលរដ្ឋ​ទូទៅ​រស់នៅ​តាម​ទីប្រជុំជន​ និង​កម្មករ​តាម​រោងចក្រ​នានា​ដែល​ត្រូវ​ចាក់​មាន​គឺ​មាន​ចំនួន​ជាង២៧​ម៉ឺន​នាក់ ក្នុងនោះ​មានកម្ម​ករ​កម្មការិនី សរុប​មាន​ប្រមាណ​ពី​១៣​ ទៅ​១៥​ម៉ឺន​នាក់ ​ហើយ​ក្រៅពី​ជា អាជីវករ ​ព្រះសង្ឃ និង​ជា​អ្នក​ប្រកប​របរ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​នានា​ទៀត នៅ​តាម​បណ្តា​ទីប្រជុំជន តាម​បណ្តា​ក្រុង​ស្រុក​ទាំង​៨ ​របស់​ខេត្តកំពង់ស្ពឺ​។

ឯកឧត្តម វ៉ី សំណាង បន្តថា ​សម្រាប់​ខេត្តកំពង់ស្ពឺ ​រាជរដ្ឋាភិបាល បាន​ទម្លាក់​វ៉ាក់សាំង​កូ​វីដ-​១៩ ចាក់​ជូន​ពលរដ្ឋ​នៅ​ក្នុង​អំឡុង​ពេលនេះ​គឺ​មាន​ចំនួន​ជាង ៥៥​ម៉ឺន​ដូ​ស​ ក្នុងនោះ ​ក្រុម​ពេទ្យ​យោធា និង​ក្រុម​ពេទ្យ​ខេត្ត​បាន​ចាក់​ជូន​ពលរដ្ឋ​គោលដៅ ​បាន​ប្រមាណ​ជាង ៩០% ​ហើយ​នៅ​ថ្ងៃ​ច័ន្ទ ​ទីតាំង​ចាក់​វ៉ាក់សាំង​នៅ​តាម​បណ្តា​ក្រុង​ស្រុក​មួយចំនួនធំ ​គឺ​បានចាប់ផ្តើម​ចាក់​ដូ​ស​ទី​២​។

ឯកឧត្តម បន្តថា នៅក្នុង​ដំណើរ​ចាក់​វ៉ាក់សាំង ការពារ​កូ​វីដ​-១៩ បច្ចុប្បន្ន មាន​ក្រុម​ពេទ្យ​យោធា ​មកពី​ក្រសួងការពារជាតិ ​បាននិងកំពុង​ចុះ​ចាក់​នៅ​តាម​បណ្តា​ក្រុង​ស្រុក​ចំនួន​៦ ​ដែល​មាន​កម្មករ​កម្មការិនី និង​ពលរដ្ឋ​ទូទៅ​ច្រើន​។ ដោយឡែក​ក្រុម​ពេទ្យ​នៅក្នុង​ខេត្តកំពង់ស្ពឺ ​បាន​ទទួល​ចាក់​តែ​២​ស្រុក​នោះទេ​ រួមមាន​ស្រុក​ថ្ពង និង​ស្រុក​ឱ​រ៉ា​ល់ ​ដែលមាន​ពលរដ្ឋ​តិច​៕

​អត្ថបទ ៖ ស៊ុម សុខ​ជា

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm