គណបក្សការងារផ្ដល់ផលប៉ះពាល់ទ្វេដងដល់ក្រុមអភិរក្សនិយមរបស់នាយករដ្ឋមន្ត្រីលោក Sunak

2024/02/16 11:11:27 pm        72

គណបក្សប្រឆាំងរបស់ចក្រភពអង់គ្លេស គឺគណបក្សការងារ បានឈ្នះការប្រកួតប្រជែងតួនាទីសមាជិកសភាថ្មី ២រូប នៅថ្ងៃសុក្រ (ទី១៦ ខែកុម្ភៈ) នេះ ដោយលទ្ធផលនេះនៃការបោះឆ្នោតពិសេសនេះបានផ្ដល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្រុមអភិរក្សនិយមរបស់នាយករដ្ឋមន្ត្រីលោក Rishi Sunak នៅមុនការបោះឆ្នោតជាតិ នាចុងឆ្នាំនេះ។

ការបរាជ័យទ្វេដងបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ៗពីយីអ៊ុនដាក់ (ជោគវាសនាធ្លាក់ចុះ) របស់គណបក្សកាន់អំណាច ហើយនឹងមិនអាចកាត់បន្ថយការវាយប្រហារលើលោក Sunak ពីអ្នករិះគន់នានា ដែលខ្លាចក្រុមអភិរក្សអាចប្រឈមនឹងការបំផ្លាញទាំងស្រុង នៅក្នុងការបោះឆ្នោតជាតិ ហើយចង់ឲ្យរូបលោកផ្លាស់ប្តូរទិសដៅ។

អតីតបុគ្គលិកធនាគារវិនិយោគវ័យ ៤៣ឆ្នាំរូបនេះ បានជួបនឹងការពិបាកក្នុងការស្ដារជោគវាសនារបស់គណបក្សឡើងវិញ បើទោះបីជាបានផ្លាស់ប្តូរខ្លួនឯងនៅចំណុចផ្សេងៗជាច្រើន កាលពីឆ្នាំមុន ក្នុងនាមជាអ្នកកំណែទម្រង់ដ៏ក្លាហាន ជាអ្នកបច្ចេកទេសដ៏មានស្ថិរភាព ហើយឥឡូវនេះជាអ្នកដែលត្រូវការពេលវេលាបន្ថែមទៀត «ដើម្បីធ្វើតាមផែនការ» ពីព្រោះលោកនិយាយថា ផែនការនោះកំពុងដំណើរការហើយ។

តែដោយគណបក្សការងារនៅតែនាំមុខក្នុងការបោះឆ្នោត លោក Sunak ប្រហែលជាត្រូវបត់បែនទៅតាមការទាមទាររបស់សមាជិកខ្លះ នៅក្នុងគណបក្សរបស់លោក ដើម្បីបង្ហាញរបៀបវារៈរបស់ក្រុមអភិរក្សស្តាំនិយមបន្ថែមទៀតដល់អ្នកបោះឆ្នោតដែលមិនពេញចិត្តកាន់តែខ្លាំងឡើងៗ នៅមុនការបោះឆ្នោត។

ប្រធានគណបក្សការងារលោក Keir Starmer បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «តាមរយៈការឈ្នះទីតាំងសំខាន់ៗពីគណបក្ស Tory យើងអាចនិយាយដោយទំនុកចិត្តថា គណបក្សការងារបានត្រឡប់មកវិញនៅក្នុងសេវាកម្មធ្វើការបម្រើប្រជាជន ហើយយើងនឹងធ្វើការឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីបម្រើពួកគេ»។

នៅទីក្រុង Wellingborough ភាគកណ្តាលនៃប្រទេសអង់គ្លេស គណបក្សការងារបានផ្តួលក្រុមអភិរក្ស ដើម្បីឈ្នះអាសនៈសភា ដោយទទួលបានសំឡេងឆ្នោត ១៣.៨៤៤សំឡេង ទល់នឹង ៧.៤០៨សំឡេងរបស់បេក្ខជនរបស់គណបក្សអភិរក្សនិយម។ នៅក្រុង Kingswood ភាគនិរតីអង់គ្លេស គណបក្សការងារបានឈ្នះ ១១.១៧៦សំឡេង ទល់នឹង ៨.៦៧៥សំឡេងរបស់បេក្ខជនអភិរក្សនិយម។

គួរបញ្ជាក់ដែរថា គណបក្សអភិរក្សបានឈ្នះតែ ៤ដងប៉ុណ្ណោះ ក្នុងចំណោមការបោះឆ្នោតជ្រើសរើស ២១ដង គិតចាប់តាំងពីការបោះឆ្នោតជាតិចុងក្រោយ ក្នុងឆ្នាំ២០១៩៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        15
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        4
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        23

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm