កុមារនិងយុវជន ជិត ១០០លាននាក់ មិនបានចូលរៀន ឬបោះបង់ចោលសាលារៀន នៅអាហ្វ្រិក

2024/02/17 12:00:26 am        107

យោងតាមស្នងការសហភាពអាហ្វ្រិក (AU) សម្រាប់ការអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ម៉ូហាម៉េដ ប៊ែលហូស៊ីន (Mohammed Belhocine) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កុមារ និងយុវជនជិត១០០លាននាក់ ដែលមានអាយុចាប់ពី ៥ឆ្នាំ ដល់ ១៩ឆ្នាំ នៅទូទាំងទ្វីបអាហ្រ្វិក មិនត្រូវបានដាក់បញ្ចូលក្នុងសង្គម ព្រោះតែពួកគេមិនបានចូលរៀន ឬបោះបង់ចោលសាលារៀន។

លោក Belhocine បាននិយាយទៅកាន់អ្នកសារព័ត៌មាន ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលសហភាពអាហ្វ្រិក ដែលធ្វើឡើងនៅទីក្រុង Addis Ababa រដ្ឋធានី ប្រទេសអេត្យូពី ថា កុមារ និងយុវជនទាំងនេះ ងាយរងគ្រោះចំពោះគ្រោះផ្សេងៗ ហើយពួកគេអាចត្រូវបានប្រើប្រាស់ដោយក្រុមភេរវកម្ម ឈ្មួញគ្រឿងញៀន និងអ្នកជួញដូរមនុស្សយ៉ាងងាយស្រួល ដោយកត់សំគាល់ថា ពួកគេភាគច្រើន បញ្ចប់ទៅនៅក្នុងបណ្តាញឧក្រិដ្ឋកម្មផ្សេងៗគ្នា ឬការធ្វើអន្តោប្រវេសន៍ ទៅកាន់ផ្នែកផ្សេងទៀតនៃទ្វីបអាហ្រ្វិក ឬចេញពីទ្វីបនេះ។

លោក បានបញ្ជាក់ពីតម្រូវការក្នុងការជួយដល់កុមារ និងយុវជនទាំងនេះ តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស និងជួយពួកគេឲ្យទទួលបានជំនាញចាំបាច់ ដើម្បីអាចប្រកបរបរដោយខ្លួនឯងបាន។

លោកបានទទួលស្គាល់ថា ទ្វីបអាហ្រ្វិកប្រឈមទៅនឹងការបរាជ័យក្នុងការផ្តល់ការអប់រំប្រកបដោយគុណភាព ជាពិសេសនៅថ្នាក់ទាប ដែលបណ្តាលឱ្យកុមារ៩នាក់ ក្នុងចំណោម ១០នាក់ នៅអនុតំបន់សាហារ៉ាអាហ្រ្វិក មិនអាចអាន និងយល់ពីអត្ថបទធម្មតាបាន នៅត្រឹមអាយុ ១០ឆ្នាំ។

ដោយកត់សម្គាល់ថា ទ្វីបអាហ្រ្វិក ត្រូវការប្រាក់ប្រមាណ ៩០ពាន់លានដុល្លារអាមេរិក ដើម្បីទទួលបានការគ្របដណ្តប់លើការអប់រំជាសកលនៅឆ្នាំ ២០៣០ លោក បានអំពាវនាវឱ្យមានការគាំទ្រជាសកលសម្រាប់ទ្វីបនេះ ដើម្បីបំពេញគម្លាតការផ្តល់មូលនិធិ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm