
នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) កាលពីថ្ងៃព្រហស្បតិ៍ បានប្តេជ្ញាពង្រឹងទំនាក់ទំនងជាមួយប្រទេសកាតាក្នុងអំឡុងពេលដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសឈូងសមុទ្រដែលសម្បូរឧស្ម័ន ចាប់តាំងពីឆ្នាំ ២០១៦។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសឥណ្ឌា បាននិយាយថា ក្នុងអំឡុងកិច្ចប្រជុំជាមួយមេដឹកនាំប្រទេសកាតា លោកម៉ូឌី បានធ្វើការប្តេជ្ញាចិត្តក្នុងការពង្រីក និងធ្វើឲ្យកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែស៊ីជម្រៅជាមួយប្រទេសកាតា។
លោកនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ លោក Sheikh Tamim bin Hamad Al-Thani សម្រាប់ការផ្តល់ផ្តល់កន្លែងដល់សហគមន៍ឥណ្ឌាដែលមានប្រជាជន ៨០០.000 នាក់ នៅក្នុងរដ្ឋឈូងសមុទ្រដ៏ទូចតូចមួយនេះ។
ដំណើរទស្សនកិច្ចនេះ ធ្វើឡើង បន្ទាប់ពីមានការដោះលែងកាលពីដើមខែនេះនូវអតីតទាហានជើងទឹកឥណ្ឌា៨នាក់ដែលប្រទេសកាតា បានចាប់ខ្លួន និងកាត់ទោសប្រហារជីវិត នេះបើយោងតាមក្រសួងការបរទេសឥណ្ឌា។
ទីក្រុងញូវដែលីមិនដែលផ្តល់ព័ត៌មានលម្អិតអំពីជនជាតិឥណ្ឌាទាំង៨នាក់ ឬឧក្រិដ្ឋកម្មដែលគេចោទប្រកាន់នោះទេ ហើយកាតាក៏មិនបានធ្វើការចោទប្រកាន់ជាសាធារណៈដែរ។