
ប្រសិនបើការទប់ស្កាត់មិនត្រូវបានដកចេញនៅព្រំដែនអ៊ុយក្រែន-ប៉ូឡូញនៅចុងខែនេះ ថវិការបស់អ៊ុយក្រែន អាចនឹងបាត់បង់ ៧,៧ពាន់លាន UAH (ប្រហែល ២០០,៥ លានដុល្លារអាមេរិក)។
លោក ឌីនីឡូ ហិតម៉ានសេវ (Danylo Hetmantsev) ប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ ពន្ធ និងគយរបស់សភាអ៊ុយក្រែន បាននិយាយនៅលើបណ្តាញសង្គម Telegram ថា៖«ប្រសិនបើការបិទព្រំដែន មិនត្រូវបានដកចេញនៅចុងខែនេះទេ ថវិការបស់ប្រទេស នឹងបាត់បង់ប្រាក់ចំណូល ៧,៧ពាន់លាន UAH។
លោកហិតម៉ានសេវ បានសង្កត់ធ្ងន់ថា វាជាចំនួនទឹកប្រាក់ដ៏ច្រើន ជាពិសេសនៅក្នុងខែកុម្ភៈ។
នៅថ្ងៃទី១៣ ខែកុម្ភៈ កសិករប៉ូឡូញ បានបិទច្រកត្រួតពិនិត្យទី៦ នៅព្រំដែនប៉ូឡូញ-អ៊ុយក្រែន - Korczowa-Krakovets។
កសិករប៉ូឡូញ បានព្រមានកាលពីថ្ងៃអង្គារថា ចាប់ពីថ្ងៃទី ២០ ខែកុម្ភៈ ពួកគេនឹងបិទច្រកព្រំដែនទាំងអស់រវាងប៉ូឡូញ និងអ៊ុយក្រែន ក៏ដូចជាផ្លូវចូលទៅកាន់ស្ថានីយដឹកជញ្ជូនផ្លូវដែក និងកំពង់ផែសមុទ្រ។