សង្គ្រាមនៅហ្កាហ្សា និងអ៊ុយក្រែន នឹងកា្លយជាបញ្ហាសំខាន់បំផុត នៅឯកិច្ចប្រជុំសន្តិសុខពិភពលោក ក្នុងទីក្រុង Munich

2024/02/17 12:59:57 am        77

បណ្ដាអ្នកនយោបាយ មន្ត្រីយោធា និងអ្នកការទូតសំខាន់ៗមកពីជុំវិញពិភពលោក បានទៅជួបជុំគ្នានៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ នាថ្ងៃសុក្រ (ទី១៦ ខែកុម្ភៈ) នេះ ដើម្បីចូលរួមសន្និសីទសន្តិសុខ ដែលនឹងត្រូវបានគ្របដណ្តប់ដោយសង្រ្គាមនៅក្នុងប្រទេសអ៊ីស្រាអែល និងអ៊ុយក្រែន ក៏ដូចជាការព្រួយបារម្ភចំពោះការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការការពារសម្ព័ន្ធមិត្តរបស់ខ្លួន។

អធិការបតីអាល្លឺម៉ង់លោក Olaf Scholz អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ស្ថិតក្នុងចំណោមវត្តមានបណ្ដាមន្ត្រីជាច្រើនរូប ដែលចូលរួមក្នុងសន្និសីទសន្តិសុខទីក្រុង Munich (MSC)។ នេះគឺជាការជួបជុំសកលប្រចាំឆ្នាំដែលផ្តោតលើវិស័យការពារជាតិ និងការទូត។

ប្រធានាធិបតីអ៊ីស្រាអែលលោក Isaac Herzog និងមេដឹកនាំប៉ាឡេស្ទីន លោក Mohammad Shtayyeh ក៏ត្រូវបានរំពឹងថា នឹងចូលរួមផងដែរក្នុងសន្និសីទ ដែលត្រូវចាប់ផ្តើមនៅថ្ងៃទី១៦ ខែកុម្ភៈ ហើយដំណើរការរហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ នៅសណ្ឋាគារដ៏ប្រណីត Bayerischer Hof ក្នុងទីក្រុងភាគខាងត្បូងប្រទេសអាល្លឺម៉ង់។

សន្និសីទនេះកើតមានឡើងនៅពេលដែលសង្រ្គាមនៅតំបន់ហ្កាហ្សាស្ទ្រីប រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ឈានចូលដល់ខែទី៥ ជាមួយនឹងការគ្មានសញ្ញាបញ្ចប់ ដោយការប្រយុទ្ធគ្នានេះ បានធ្វើឲ្យជនជាតិប៉ាឡេស្ទីនជាង ២៨.០០០នាក់ និងជនជាតិអ៊ីស្រាអែលប្រហែល ១២.០០០នាក់ត្រូវបានសម្លាប់។

ភ្លើងសង្គ្រាមនេះក៏ឆាបឆេះឡើងមិនជាយូរប៉ុន្មានផងដែរ នៅមុនការលុកលុយពេញលេញរបស់រុស្ស៊ីលើអ៊ុយក្រែន ចូលដល់ឆ្នាំទី៣ របស់ខ្លួន។ សង្គ្រាមក្នុងប្រទេសទាំង២ នេះ បានបង្កឲ្យមានការភ័យខ្លាច ដែលអាចនឹងត្រូវបានដោះស្រាយ នៅទីក្រុង Munich នេះ អំពីការរាលដាលនៃជម្លោះដែលអាចកើតមាន៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        78
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        64
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm