
យោងតាមរបាយការណ៍ច្ចុប្បន្នភាពចុងក្រោយបង្អស់ដែលចេញដោយភាគីសង្រ្គាមទាំងពីរ បានឲ្យដឹងថា
រុស្ស៊ីបានរាយការណ៍កាលពីថ្ងព្រហស្បត៍ថា កងទ័ពរបស់ខ្លួនបានវាយប្រហារចំកន្លែងឧស្សាហកម្មយោធារបស់អ៊ុយក្រែនខណៈអ៊ុយក្រែន បានអះអាងពីការវាយប្រហារលើស្ថានីយរ៉ដារបស់រុស្ស៊ី។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពរុស្ស៊ី បានប្រើប្រាស់មីស៊ីលស៊ីបគោលដៅរយៈចម្ងាយឆ្ងាយ មានមូលដ្ឋានលើអាកាស និងសមុទ្រវាយប្រហារលើសហគ្រាសឧស្សាហកម្មអាវុធអ៊ុយក្រែនដែលជួសជុលម៉ាស៊ីនយន្ដហោះ គ្រឿងអេឡិកត្រូនិក និងឧបករណ៍ទូរគមនាគមន៍ និងទីកន្លែងគ្រាប់កាំភ្លើងត្បាល់ទៀតផង។
លើសពីនេះ កងទ័ពរុស្ស៊ីក៍បានវាយប្រហារលើរោងចក្រនានា ដែលផ្គត់ផ្គង់ប្រេងឥន្ធនៈដល់កងទ័ពអ៊ុយក្រែន។
នៅថ្ងៃជាមួយគ្នា នាយអគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានអះអាងថា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ការប្រយុទ្ធគ្នា៥១លើក បានកើតឡើងនៅក្នុងតំបន់សមរភូមិ។
គេនិយាយថា កងទ័ពអ៊ុយក្រែនក៏បានធ្វើសកម្មភាពវាយប្រហារលើតំបន់ជាច្រើន ក្នុងនោះរួមមានតំបន់ ប្រមូលផ្ដុំទ័ពរុស្ស៊ី សម្ភារ៕សឹក ឃ្លាំងស្តុកគ្រាប់រំសេវ និងស្ថានីយរ៉ាដា និងបានកម្ទេចកាំភ្លើងធំរបស់
រុស្ស៊ីផងដែរ។
យោងតាមសេចក្ដីរាយការណ៍មួយដែលចេញដោយក្រសួងកាបរទេសរុស្ស៊ី នៅលើគេហទំព័រផ្លូវការរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពអ៊ុយក្រែន កាលពីថ្ងៃពុធ បានប្រើប្រាស់យានដ្រូនជាច្រើនគ្រឿងវាយប្រហាលើក្រុង អេនើរ៉ូដា (Enerhodar) ជាកន្លែងដែលមានរោងចក្រនុយក្លេអ៊ែរហ្សាប៉ូរីហ្សៀនៅទីនោះផងដែរ។
គេនិយាយថា យានដ្រូនចំនួន៣គ្រឿងក្នុងចំណោមយានដ្រូនជាច្រើនគ្រឿងត្រូវបានធ្វើអោយគាំងដោយប្រព័ន្ធសង្រ្គាមអេឡិកត្រូនិករបស់រុស្ស៊ីខណៈដែលយានដ្រូន១គ្រឿងបានវាយប្រហារចំអគារការិយាល័យ រដ្ឋបាលមួយ៕