
រោងចក្រថ្នាំលាបមួយកន្លែងក្នុងក្រុងញូដេលី ត្រូវបានអគ្គិភ័យឆាបឆេះ កាលពីថ្ងៃព្រតហ្បតិ៍ ដែលគេអះអាងថា បណ្ដាលអោយមនុស្សយ៉ាងហោចណាស់១១នាក់ ស្លាប់ និងជាច្រើននាក់ទៀត រងរបួស។
ក្រុមមន្រ្ដីពន្លត់អគ្គិភ័យ បាននិយាយថា អគាររោងចក្រ បានដួលរលំដោយសារការផ្ទុះដែលបង្កឡើងដោយសារធាតុគីមី ជាមួយនឹងភ្លើងឆេះជាបន្ដបន្ទាប់ដែលធ្វើអោយកម្មករជាច្រើននាក់ ជាប់នៅខាងក្នុង
អគារ។
ក្រុមពន្លត់អគ្គិភ័យ និងក្រុមសង្រ្គោះផ្សេងទៀត បានបាញ់ទឹកដើម្បីធ្វើអោយត្រជាក់គំនរបាក់បែកនិងជម្រះ កម្ទេចថ្មដើម្បីស្វែងរកសាកសពជនរងគ្រោះនៅថ្ងៃសុក្រនេះ។
អភិបាលក្រុងញូដេលី លោកអាវីន ខេសរីវ៉ាល់ បានប្រកាសផ្តល់ប្រាក់ចំនួន១០លានរូពី (rupees)ស្មើនឹង១២.០០០ដុល្លារសម្រាប់គ្រួសារដែលស្លាប់ និង២លានរូពី(rupees)ស្មើនឹង២.៤០០ដុល្លារឲ្យអ្នកដែលរបួសធ្ងន់និង២ម៉ឺនរូពី (rupees)ស្មើនឹង២៤០ដុល្លារ ឲ្យអ្នករងរបួសស្រាល៕