រដ្ឋបាលរាជធានីចាប់ផ្តើមដំណើរការខ្សែរត់រថយន្តក្រុងសាធារណៈពីគោលដៅវត្តភ្នំឆ្ពោះទៅមកសាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវ

2024/02/17 01:10:02 am        315

ភ្នំពេញ៖ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៤នេះគឺជាថ្ងៃទី១ នៃការបញ្ចេញរថយន្តក្រុងសាធារណៈ ដើម្បីដឹកប្រជាពលរដ្ឋចេញពីចំណតគោលដៅវត្តភ្នំតាមតម្រាយផ្លូវឆ្ពោះទៅកាន់ចំណតសាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវ ដែលមានទីតាំងនៅក្នុងមូលដ្ឋានសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញបានឱ្យដឹងថា អនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងមានការដឹកផ្ទាល់ដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញឱ្យរថយន្តក្រុងសាធារណៈរាជធានីភ្នំពេញរៀបចំតម្រាយខ្សែរត់ ដើម្បីសម្រួលដល់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវក៏ដូចជាប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ទីតាំងបុរី ប៉េង ហួត បឹងស្នោរ អាចទទួលបាននូវសេវារថយន្តក្រុងសាធារណៈរាជធានីភ្នំពេញធ្វើដំណើរបាន រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងបានប្រើប្រាស់តម្រាយផ្លូវចំនួន២ខ្សែសំខាន់ៗ ដោយខ្សែទី១តភ្ជាប់ពីតំបន់ផ្លូវជាតិលេខ១ចូលតំបន់បុរី ប៉េង ហួត ឆ្លងកាត់ចូលទៅសាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវ រួចត្រឡប់ទៅវិញ ប្រើប្រាស់ផ្លូវតំណរភ្ជាប់នៅក្នុងតំបន់អភិវឌ្ឍន៍កោះនរា និងកោះពេជ្រ ឆ្ពោះទៅកាន់មហាវិថីព្រះមុនីវង្ស រហូតឈានទៅចំណតចុងក្រោយម្តុំសាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវត្តភ្នំ។ 

លោក កែវ ចាន់ណារិទ្ធ បន្ថែមថា ចំណែកខ្សែទី២ តភ្ជាប់ពីចំណតរថយន្តក្រុងរង្វង់មូលកាំភ្លើងគួចកាណុង តាមបណ្តោយមហាវិថីព្រះមុនីវង្ស រហូតដល់តំបន់អភិវឌ្ឍន៍កោះពេជ្រ និងកោះនរា ឆ្លងចូលតាមផ្លូវក្នុងបុរី ប៉េង ហួត បឹងស្នោរ បន្តទៅកាន់សាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវវិញ ហើយសម្រាប់ការប្រើប្រាស់រថយន្តក្រុងមាន២វេន ដោយវេនទី១ចាប់ផ្តើមពីម៉ោង៥កន្លះព្រឹកក្នុងរយៈពេល១៥នាទីចេញរថយន្ត១គ្រឿង និងវេនទី២ពីថ្ងៃរសៀលរហូតដល់៨កន្លះយប់។ លោកបានបញ្ជាក់បន្ថែមថា តម្រាយផ្លូវ២ខ្សែខាងលើនេះ គឺអាចសម្រួលច្រើនដល់ប្រជាពលរដ្ឋធ្វើដំណើរជាពិសេសសិស្សនិស្សិត ដែលសិក្សានៅក្នុងសាកលវិទ្យាល័យជាតិគ្រប់គ្រងអាចប្រើសេវារថយន្តក្រុងសាធារណៈនេះ៕


អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm