សមាជិកព្រឹទ្ធសភាអាមេរិកនឹងទស្សនកិច្ចនៅហុងគ្រី ដើម្បីជួយជំរុញកិច្ចប្រឹងប្រែងចូលជាសមាជិក NATO របស់ស៊ុយអែត

2024/02/17 02:08:40 am        48

គណៈប្រតិភូសភាអាមេរិកពីគណបក្សទាំង២ នឹងធ្វើទស្សនកិច្ចនៅប្រទេសហុងគ្រី នាថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ខណៈដែលសម្ពាធកំពុងកើនឡើងលើទីក្រុង Budapest ដើម្បីឲ្យផ្តល់សច្ចាប័នលើសមាជិកភាពរបស់ប្រទេសស៊ុយអែត ក្នុងអង្គការណាតូ (NATO) នៅពេលដែលសភាកោះប្រជុំឡើងវិញ បន្ទាប់ពីវិស្សមកាលរដូវរងា។

គួរបញ្ជាក់ថា ហុងគ្រីគឺជាប្រទេសសមាជិកតែមួយគត់របស់អង្គការណាតូដែលមិនផ្តល់សច្ចាប័នលើការស្នើសុំរបស់ស៊ុយអែត ជាដំណើរការដែលតម្រូវឲ្យមានការគាំទ្រពីសមាជិកទាំងអស់ ដោយការមិនយល់ព្រមនោះធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងបង្កើនការព្រួយបារម្ភក្នុងចំណោមប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួន។

ស៊ុយអែតបានដាក់ពាក្យសុំចូលជាសមាជិកអង្គការណាតូ ក្នុងខែឧសភា ឆ្នាំ២០២២ ដោយការធ្វើបែបនេះបានក្លាយជាផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ នៅក្នុងគោលនយោបាយ ដែលត្រូវបានជំរុញដោយការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ដែលមានទំនាក់ទំនងល្អជាមួយរុស្ស៊ីជាងបណ្ដារដ្ឋសរបស់សហភាពអឺរ៉ុប (EU) ផ្សេងទៀត  និងសមាជិកណាតូភាគច្រើននោះ និយាយថា រដ្ឋាភិបាលរបស់លោកគាំទ្រស៊ុយអែតឲ្យចូលរួមជាមួយសម្ព័ន្ធភាព ប៉ុន្តែច្បាប់នៅតែជាប់គាំង។

ស្ថានទូតអាមេរិកប្រចាំប្រទេសហុងគ្រីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃសុក្រ (ទី១៦ ខែកុម្ភៈ) នេះថា សមាជិកព្រឹទ្ធសភានឹងធ្វើដំណើរទៅកាន់ប្រទេសហុងគ្រី «ក្នុងបេសកកម្មផ្តោតលើបញ្ហាយុទ្ធសាស្ត្រ ដែលអង្គការណាតូ និងហុងគ្រី កំពុងប្រឈម»។ ឯកអគ្គរដ្ឋទូតអាមេរិក លោក David Pressman បាននិយាយនៅខែនេះថា ការចូលជាសមាជិកអង្គការណាតូរបស់ស៊ុយអែត គឺជាបញ្ហាដែលប៉ះពាល់ដោយផ្ទាល់ដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក និងក៏ជាសន្តិសុខនៃសម្ព័ន្ធមិត្តទាំងមូលផងដែរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm