ជោគវាសនា​ស៊ី​ហ្គេម​ឆ្នាំ​២០២១ នៅ​វៀតណាម​នឹង​ត្រូវ​កំណត់​នៅ​ថ្ងៃ​សុក្រ​នេះ​

2021/07/06 05:24:25 pm        83

​ស៊ីហ្គេម៖ បន្ទាប់ពី​មានការ​ស្នើសុំ ២​សប្ដាហ៍ពី​ម្ចាស់ផ្ទះ​វៀតណាម ដើម្បី​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​របស់​ខ្លួនអំពី​ការសម្រេច​ចុងក្រោយ នៃ​កាលបរិច្ឆេទ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១ ឆ្នាំ​២០២១ ថ្ងៃ​ឱសានវាទនៃ​ការកំណត់​ជោគវាសនា​ស៊ី​ហ្គេមនៅ​រដ្ឋធានី​ហាណូយ នឹង​មកដល់​នៅ​ថ្ងៃ​សុក្រ ទី​៨ ខែកក្កដា ឆ្នាំ​២០២១ ខាងមុខ​នេះហើយ។​

​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ថ្ងៃទី​៨-​កក្កដាគឺជា​ថ្ងៃ​កំណត់ដែល​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ តម្រូវ​ឲ្យ​ម្ចាស់ផ្ទះ​វៀតណាមធ្វើការ​អនុម័ត​ចុងក្រោយលើ​សេណា​រី​យ៉ូ ១ ក្នុងចំណោម​សេណា​រី​យ៉ូ ២ ដើម្បី​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ ឆ្នាំ​២០២១ បន្ទាប់ពី​វៀតណាមបាន​ស្នើសុំ​រយៈពេល ១៤​ថ្ងៃដើម្បី​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ខ្លួនក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ និង​ជា​កិច្ចប្រជុំ​លើក​ទី​២ ដែល​ជជែក​អំពី​ជោគវាសនា​ស៊ី​ហ្គេមនៅ​វៀតណាម កាលពី​ថ្ងៃទី​២៤ ខែមិថុនា​កន្លងទៅ។​ ​គួរ​ដឹង​ថា ដោយសារ​វិបត្តិ​កូ​វីដ​-១៩ ម្ចាស់ផ្ទះ​វៀតណាមបាន​ស្នើ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក នៃ​បណ្ដា​ប្រទេស​សមាជិក​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ ចង់​ពន្យារពេល​រៀបចំ​ស៊ី​ហ្គេមឆ្នាំ​២០២១ ទៅ​ពាក់កណ្ដាល​ឆ្នាំ​២០២២។

ប៉ុន្តែ​ដោយ​មិន​ទទួល​បាន​ការ​គាំទ្រ​ពី​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន វៀតណាមបាន​កំណត់​សេណា​រី​យ៉ូ ៣ ដើម្បី​ពិភាក្សា និង​សម្រេច​ជាមួយ​រដ្ឋាភិបាល​របស់​ខ្លួន ទី​១-​រក្សា​ការប្រកួត​នៅ​ដដែល ចាប់ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកាដល់​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២១ ទី​២-​ពន្យារពេល​ទៅ​ប្រកួត​ពាក់​កណ្ដាល​ឆ្នាំ​២០២២ និង​ទី​៣-​ចង់​ពន្យារពេល​រយៈពេល​វែងទៅ​រៀបចំ​ការប្រកួត​នា​ឆ្នាំ​២០២៥ ឬ​ឆ្នាំ​២០២៧។​ ​ប៉ុន្តែ​ក្នុង​កិច្ចប្រជុំ​កាលពី ២​សប្ដាហ៍​មុន រដ្ឋាភិបាល​វៀតណាមបាន​ស្នើ​កាត់​សេ​ណា​​រី​យ៉ូ​មួយ​ចេញ គឺ​ផែនការ​ពន្យារពេល​ទៅ​ឆ្នាំ​២០២៥ ឬ​ឆ្នាំ​២០២៧ ក្រោយ​ម្ចាស់ផ្ទះ​បន្តវេន រួមមាន​ថៃ និង​ព្រុយ​ណេបាន​អះអាង​ពី​ការ​ត្រៀមខ្លួន​ធ្វើ​ម្ចាស់ផ្ទះ​រួចរាល់។ ដូច្នេះ​វៀតណាម​នៅសល់ ២​ជម្រើស​ប៉ុណ្ណោះដើម្បី​រៀបចំ​ស៊ី​ហ្គេមឆ្នាំ​២០២១ ទី​១-​រក្សា​ការប្រកួត​នៅ​ដដែលនា​ចុង​ឆ្នាំ​២០២១ នេះ និង​ទី​២-​អាច​ពន្យារពេល​ទៅ​រៀបចំ​នៅ​ខែ​មេសា ឬ​ខែ​ឧសភា ឆ្នាំ​២០២២។ ចំពោះ​សេណា​រី​យ៉ូ​ទាំង ២ នេះ ត្រូវ​បាន​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​គាំទ្រ តែ​ភាគច្រើន​ចង់​ឲ្យ​វៀតណាម​រក្សា​ការប្រកួត​នៅ​ដដែល​ច្រើនជាង ពោល​គឺ​ចាប់ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា​ដល់​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០២១៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm