មនុស្សរាប់ពាន់នាក់ស្វះស្វែងចាកចេញពីសហភាពមីយ៉ាន់ម៉ា បន្ទាប់ពីមានការប្រកាសឲ្យចូលបម្រើទ័ព

2024/02/17 02:10:52 am        163

មនុស្សជាង ១.០០០នាក់បានតម្រង់ជួរនៅស្ថានទូតថៃ ក្នុងទីក្រុង Yangon (យ៉ាំងហ្គោន) នៅថ្ងៃសុក្រ (ទី១៦ ខែកុម្ភៈ) ខណៈដែលពួកយុវជនព្យាយាមចាកចេញពីសហភាពមីយ៉ាន់ម៉ា បន្ទាប់ពីរបបយោធាបាននិយាយថា ខ្លួននឹងចេញនូវកាតព្វកិច្ចឲ្យចូលបម្រើកងទ័ព។

យោធាបាននិយាយកាលពីចុងសប្តាហ៍មុនថា ខ្លួននឹងអនុវត្តច្បាប់ដែលអនុញ្ញាតឲ្យខ្លួនកោះហៅបុរសទាំងអស់ដែលមានអាយុចន្លោះពី ១៨ ទៅ ៣៥ឆ្នាំ និងស្ត្រីដែលមានអាយុពី ១៨ ដល់ ២៧ឆ្នាំឲ្យបម្រើទ័ពយ៉ាងហោចណាស់ ២ឆ្នាំ ខណៈដែលខ្លួនពិបាកនឹងវាយកម្ចាត់ក្រុមប្រឆាំងនឹងរដ្ឋប្រហារឆ្នាំ២០២១ របស់ខ្លួន។

របបយោធាប្រឈមនឹងការប្រឆាំងប្រដាប់អាវុធកាន់តែខ្លាំងឡើងៗ ចំពោះការគ្រប់គ្រងរបស់ខ្លួនរយៈពេល ៣ឆ្នាំបន្ទាប់ពីបានដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោត ហើយថ្មីៗនេះបានទទួលរងនូវការខាតបង់ដ៏គួរឲ្យភ្ញាក់ផ្អើលជាបន្តបន្ទាប់ ដោយសារសម្ព័ន្ធប្រដាប់អាវុធនៃក្រុមជនជាតិភាគតិច។

ស្ថានទូតថៃក្នុងទីក្រុងយ៉ាំងហ្គោន ត្រូវបានកកកុញទៅដោយបុរស និងស្ត្រីវ័យក្មេងដែលកំពុងស្វែងរកទិដ្ឋាការចាកចេញពីសហភាពមីយ៉ាន់ម៉ា ចាប់តាំងពីមានការប្រកាស កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដែលថា «ច្បាប់ចូលបម្រើទ័ពរបស់ប្រជាជន» នឹងត្រូវចូលជាធរមាន។

នៅថ្ងៃសុក្រនេះ អ្នកសារព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មាន AFP បានឃើញមនុស្សឈរជាជួរចន្លោះពី ១.០០០នាក់ ទៅ ២.០០០នាក់ដើរតាមដងផ្លូវក្បែរស្ថានទូត ក្នុងទីក្រុងយ៉ាំងហ្គោន ដោយធៀបនឹងចំនួនមិនដល់ ១០០នាក់ នៅមុនការប្រកាស នាថ្ងៃសៅរ៍នោះ។ ស្ថានទូតបាននិយាយថា ខ្លួនកំពុងចេញសំបុត្រចំនួន ៤០០សន្លឹក ក្នុងមួយថ្ងៃ ដើម្បីដោះស្រាយជាមួយការឈរបន្តកន្ទុយគ្នានេះ។

ការពិតទៅ ច្បាប់នេះត្រូវបានបង្កើតឡើងដោយរបបយោធាមុន ក្នុងឆ្នាំ២០១០ ប៉ុន្តែមិនធ្លាប់ត្រូវប្រើនោះទេ ហើយក៏មិនច្បាស់ថា តើច្បាប់នេះនឹងត្រូវអនុវត្តដោយរបៀបណា។ មិនមានព័ត៌មានលម្អិតអំពីថា តើអ្នកដែលត្រូវបានកោះហៅ នឹងត្រូវតែបម្រើកងទ័ពនោះទេ ប៉ុន្តែយុវជនជាច្រើនមិនចង់រង់ចាំ និងស្វែងរកផ្លូវគេចចេញ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        121
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        114
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm