
សេវាកម្មរថយន្តគិលានសង្រ្គោះអ៊ីស្រាអែល និយាយនៅថ្ងៃសុក្រនេះថា គ្រូពេទ្យបឋម បានព្យាបាលមនុស្សយ៉ាងហោច ៥នាក់ ដែលបានរងរបួសនៅតំបន់ភាគខាងត្បូងអ៊ីស្រាអែល ជាកន្លែងដែលក្រុមនគរបាលនិយាយថា ពួកគេបានឆ្លើយតបនឹងឧបទ្ទេវហេតុបាញ់ប្រហារសង្ស័យ ។
លោក Eli Levy គឺជាអ្នកនាំពាក្យនគរបាល និយាយប្រាប់វិទ្យុកងទ័ពអ៊ីស្រាអែលថា ខ្មាន់កាំភ្លើងសង្ស័យ បានបាញ់ស្រោចមកលើមនុស្សនៅស្ថានីយ៍រថយន្តក្រុង នៅផ្លូវប្រសព្វ Masmiya បណ្តាលឲ្យពួកគេជាច្រើននាក់ រងរបួស ។
លោកថា ជនសង្ស័យត្រូវបានបាញ់សម្លាប់ ដោយលោកពុំបានបរិយាយពីស្ថានភាពរបស់គាត់នោះឡើយ ហើយស្នងការ កំពុងធ្វើដំណើរតាមផ្លូវទៅកាន់កន្លែងកើតហេតុ ដើម្បីកំណត់ថាតើនេះគឺជាឧបទ្ទេវហេតុសន្តិសុខឬយ៉ាងណា ។
លោក Levy បានជំរុញឲ្យប្រជាពលរដ្ឋមិនត្រូវចូលជិតកន្លែងកើតហេតុនោះទេ ស្របពេលដែលក្រុមនគរបាល កំពុងស្វែរកលទ្ធភាពនៃជនសង្ស័យបន្ថែមទៀត ។
សេវាកម្មរថយន្តគិលានសង្រ្គោះអ៊ីស្រាអែលនិយាយថា ពួកគេបានព្យាបាល និងបញ្ជូនមនុស្សរងរបួសធ្ងន់ ៣នាក់ទៅកាន់មន្ទីរពេទ្យ ហើយស្រ្តីម្នាក់ ស្ថិតក្នុងស្ថានភាពស្រាល ៕