
មន្ត្រីបម្រើការនៅពន្ធនាគារ បាននិយាយថា មេដឹកនាំគណបក្សប្រឆាំងដ៏ធំជាងគេបំផុតរបស់រុស្ស៊ី ក្នុងទសវត្សរ៍កន្លងមក គឺលោក Alexei Navalny បានទទួលមរណភាពហើយនៅក្នុងពន្ធនាគារខាងក្នុងមណ្ឌលកែប្រែអាកទិក (Arctic Circle)។
ដោយត្រូវបានគេមើលឃើញថា ជាអ្នករិះគន់ឥតសំចៃចំពោះប្រធានាធិបតីលោក Vladimir Putin លោក Navalny កំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈពេល ១៩ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើសជាច្រើន ដែលត្រូវបានចាត់ទុកយ៉ាងទូលំទូលាយថា ជាហេតុផលនយោបាយ។ កាលពីចុងឆ្នាំមុន លោកត្រូវបានផ្លាស់ទៅកន្លែងឃុំឃាំងព្រហ្មទណ្ឌនៅតំបន់អាក់ទិក ដែលត្រូវបានគេចាត់ទុកថា ជាពន្ធនាគារដ៏លំបាកបំផុតមួយ។
មន្ត្រីពន្ធនាគារនៅតំបន់ Yamalo-Nenets បាននិយាយថា លោក Navalny «មានអារម្មណ៍មិនស្រួលក្នុងខ្លួន» បន្ទាប់ពីដើរ នៅថ្ងៃសុក្រនេះ។ សេចក្ដីថ្លែងការណ៍ពីមន្ទីរឃុំឃាំង បានឲ្យដឹងថា អ្នកទោស «ស្ទើរតែសន្លប់បាត់ស្មារតីភ្លាមៗ» ដោយបន្ថែមថា មានការហៅទូរស័ព្ទភ្លាមៗទៅក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ ដែលបានព្យាយាមជួយសង្គ្រោះអ្នកជំងឺ ពេលមកដល់ ប៉ុន្តែមិនបានជោគជ័យទេ ហើយក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់បានប្រកាសថា អ្នកទោសស្លាប់ហើយ។ មូលហេតុនៃការស្លាប់កំពុងត្រូវបានកំណត់។
មេធាវីរបស់លោក Navalny គឺលោក Leonid Solovyov បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីថា លោកនឹងមិនទាន់ធ្វើអត្ថាធិប្បាយអ្វីទេ៕