
កងពលតូចប្រយុទ្ធទីបីរបស់អ៊ុយក្រែន នៅថ្ងៃសុក្រនេះ បានផ្សព្វផ្សាយវីដេអូដែលថតតាមយានដ្រូនបង្ហាញអោយឃើញពីផ្សែងខ្មៅដ៏ក្រាស់ កំពុងហុយចេញពីរោងចក្រសារធាតុគីមីធ្យូងថ្មមួយក្នុងក្រុងអាវឌីវ
អីវកា(Avdiivka)នៅភាគខាងកើត។
កងពលតូចបាននិយាយនៅក្នុងការរៀបរាប់មួយនៅក្នុងវីដេអូដែលបង្ហោះតាមបណ្ដាញព័ត៌មានសង្គមថា គ្រាប់បែកពីលើអាកាសប្រហែលជា ៦០គ្រាប់ បានធ្លាក់មកលើក្រុងនេះ ក្នុងអំឡុងពេលថ្ងៃ និងយប់ ដោយសត្រូវបានបាញ់ផ្លោងចេញពីកាំភ្លើងធំ និងប្រព័ន្ធជើងទម្ររ៉ូកែតពហុជំនាញMLRS។ ហើយការវាយប្រហារដែលបន្ដនេះ បានអមជាមួយរថពាសដែក និងទ័ពថ្មើរជើង។
រុស្ស៊ី កំពុងព្យាយាមឡោមព័ទ្ធ និងដណ្ដើមយកក្រុងអាវឌីអ៊ីវកាជិតពីរឆ្នាំមកហើយ បន្ទាប់ពីការចូលលុកលុយទ្រង់ទ្រាយធំក្នុងប្រទេសអ៊ុយក្រែន ហើយការឈរជើងរបស់ក្រុងគីវក្នុងក្រុងតូចនេះ បានលេចឡើងនូវការរង្គោះរង្គើរកាន់តែច្រើនឡើងៗ ដោយសារតែបណ្តាញផ្គត់ផ្គង់របស់ខ្លួនរងនូវការគំរាមកំហែង៕