ទាហាន​អាហ្វហ្គានីស្ថាន​ជាង ​១​ពាន់​នាក់​រត់​ភៀសខ្លួន​ទៅកាន់​ប្រទេសជិតខាង​ ក្រោយ​ប៉ះទង្គិច​ជាមួយ​ពួក​តា​លី​បង់

2021/07/06 05:38:37 pm        123

​អាហ្វហ្គានីស្ថាន​៖ ក្រុម​មន្ត្រី​បាន​និយាយ​ថា ​ទាហាន​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាង ១.០០០​នាក់​បាន​ភៀស​ខ្លួន​ទៅកាន់​ប្រទេស​តា​ហ្ស៊ី​គី​ស្ថានដែល​នៅ​ជិតខាង​ បន្ទាប់ពី​មានការ​ប៉ះទង្គិច​ជាមួយ​ក្រុម​សកម្ម​ប្រយុទ្ធ​តា​លី​បង់​។​

​យោង​តាម​សេចក្ដីថ្លែងការណ៍​ចេញ​ដោយ​ ឆ្មាំ​ការពារ​ព្រំដែន​របស់​ប្រទេស​តា​ហ្ស៊ី​គី​ស្ថាន កងទ័ព​បាន​ដកថយ​នៅ​តាម​ព្រំដែន​ដើម្បី​ជួយសង្គ្រោះ​ជីវិត​របស់​ពួកគេ​។​ អំពើ​ហិង្សា​បាន​កើន​ឡើង​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ ហើយ​ពួក​តា​លី​បង់​បាន​កំពុង​វាយ​ដណ្ដើម​តំបន់​សំខាន់ៗ ជាពិសេស​នៅ​ភាគ​ខាងជើង​ប្រទេស​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​។​ ​ការ​កើន​ឡើង​នៃ​អំពើ​ហិង្សា​នេះ​មាន​ឡើង ខណៈ​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស និង​សម្ព័ន្ធ​មិត្ត​នឹង​ដក​កង​ទ័ព​របស់​ខ្លួន​ចេញ​ បន្ទាប់ពី​បំពេញបេសកកម្ម​រយៈពេល​ ២០​ឆ្នាំ​។​

​កម្លាំង​បរទេស​ដែល​នៅ​សេសសល់​ភាគច្រើន​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ បាន​ចាកចេញ​មុន​ថ្ងៃ​ផុត​កំណត់​ខែ​កញ្ញា​។ មានការ​ព្រួយបារម្ភ​ថា​ យោធា​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​ត្រូវ​បាន​គេ​សន្មត​ថា ​កាន់កាប់​លើ​សន្តិសុខ​នៅ​ក្នុង​ប្រទេស​នឹង​ដួល​រលំ​។​ ​ក្រោម​កិច្ចព្រមព្រៀង​ជាមួយ​ក្រុម​តា​លី​បង់ សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​អង្គការ​ណា​តូ​បាន​ព្រមព្រៀង​ថា ​នឹង​ដក​ទាហាន​ទាំងអស់​ជា​ថ្នូរ​នឹង​ការ​ប្ដេជ្ញា​ចិត្ត​ពី​សំណាក់​ក្រុម​សកម្ម​ប្រយុទ្ធ​ ដើម្បី​កុំ​ឲ្យ​ក្រុម​ជ្រុលនិយម​ផ្សេងទៀត​ធ្វើ​សកម្មភាព​ក្នុង​តំបន់​នានា ​ដែល​ពួកគេ​បាន​គ្រប់គ្រង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm