
អតីតប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi បានប្រតិកម្ម ចំពោះព័ត៌មាននៃការស្លាប់របស់មេដឹកនាំប្រឆាំងរុស្ស៊ី លោក Alexei Navalny នៅថ្ងៃសុក្រ (១៦ កុម្ភៈ) នេះ។
នៅពេលលោកស្រីទៅដល់ទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ដើម្បីចូលរួមសន្និសីទសន្តិសុខ លោកស្រី Pelosi បាននិយាយថា៖ «ខ្ញុំគិតថា យើងត្រូវស្វែងរកបន្ថែមទៀត ប៉ុន្តែក្នុងករណីណាក៏ដោយ វាជាសោកនាដកម្មដ៏គួរឲ្យស្លុត ប្រសិនបើវា គឺដូច្នេះមែន។ ប៉ុន្តែការជាប់ពន្ធនាគាររបស់លោក គឺជាសោកនាដកម្មដ៏គួរឲ្យស្លុតមួយ»។
គួរបញ្ជាក់ថា មន្ត្រីបម្រើនៅពន្ធនាគាររុស្ស៊ី បាននិយាយថា លោក Navalny បានស្លាប់ហើយ នៅថ្ងៃសុក្រនេះ បន្ទាប់ពីដួលសន្លប់ និងបាត់បង់ស្មារតី នៅឯទីកន្លែងឃុំឃាំងព្រហ្មទណ្ឌភាគខាងជើងនៃមណ្ឌលកែប្រែអាកទិក (Arctic Circle) ជាទី ដែលលោកកំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈពេលវែង៕