លោក Trump រងការបង់ប្រាក់ពិន័យ ៣៥៤,៩ លានដុល្លារ ក្នុងសំណុំរឿងក្លែងបន្លំរដ្ឋប្បវេណី

2024/02/17 03:33:02 pm        194

ចៅក្រមទីក្រុងញូវយ៉ក កាលពីថ្ងៃសុក្រ បានបង្គាប់ឱ្យលោក Donald Trump បង់ប្រាក់ពិន័យចំនួន ៣៥៤,៩លានដុល្លារ សម្រាប់ការក្លែងបន្លំ និងការបោកប្រាស់អ្នកឱ្យខ្ចីប្រាក់ អស់រយៈពេលជាងមួយទសវត្សរ៍។ ដោយបញ្ចប់នូវការពិន័យរដ្ឋប្បវេណីដ៏ធំនេះ ចៅក្រម លោក អាត់ធឺ អ៊ីនងហ្គ័រ៉ុន(Arthur Engoron) បានហាមឃាត់ លោក Trump ពីការបម្រើជាមន្ត្រី ឬជានាយកនៃសាជីវកម្មក្រុងញូវយ៉កណាមួយ សម្រាប់រយៈពេលបីឆ្នាំ។ ការពិន័យដ៏ធំនេះ គឺបណ្តាលមកពីបណ្តឹងរដ្ឋប្បវេណីប្រឆាំងលោក Trump ដែលនាំយកមកដោយរដ្ឋអាជ្ញាក្រុងញូវយ៉ក លោកស្រី ឡេទីទីយ៉ា ជេម(Letitia James) ដែលបានចោទប្រកាន់អតីតប្រធានាធិបតី និងអាជីវកម្មគ្រួសាររបស់លោកពីបទក្លែងបន្លំបំប៉ោងទ្រព្យសម្បត្តិសរុបរាប់ពាន់លានដុល្លារ ដើម្បីបោកបញ្ឆោតធនាគារឱ្យលោកខ្ចីប្រាក់ក្នុងអត្រាទាប។ លោកTrump និយាយថា នេះគឺជាវិធីរកការថ្កោលទោស ដែលប្រហែលជាមិនដែលមាននរណាម្នាក់បានឃើញនោះទេ។

លោក Trump បានបដិសេធការធ្វើខុស ហើយបានចាត់ទុកករណីនេះថាជាការសងសឹកផ្នែកនយោបាយរបស់លោកស្រី James ដែលជាអ្នកជាប់ឆ្នោតមកពីគណបក្សប្រជាធិបតេយ្យ។ លោក Trump ត្រូវបានគេរំពឹងថានឹងប្តឹងឧទ្ធរណ៍ចំពោះការចេញសេចក្តីសម្រេច កាលពីថ្ងៃសុក្រ ដោយលោក អ៊ីនហ្គ័រ៉ុន(Engoron) ។ ករណីក្លែងបន្លំរដ្ឋប្បវេណី អាចដោះស្រាយវិបត្តិដ៏ធំមួយចំពោះក្រុមហ៊ុនអចលនៈទ្រព្យរបស់លោក Trump ខណៈអ្នកនយោបាយដែលបានប្រែក្លាយមកពីអ្នកជំនួញរូបនេះ បានដឹកនាំការប្រកួតប្រជែងសម្រាប់ការតែងតាំងរបស់គណបក្សសាធារណរដ្ឋ ដើម្បីប្រជែងជាមួយប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ លោក Joe Biden ក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិក នៅថ្ងៃទី ៥ ខែវិច្ឆិកា។ ជាញឹកញាប់ លោក បានប្រើប្រាស់ការបង្ហាញខ្លួននៅតុលាការម្តងម្កាលរបស់លោក ជាការបញ្ឈប់យុទ្ធនាដោយឥតគ្រោងទុក ដោយថ្លែងទៅកាន់អ្នកសារព័ត៌មាន និងទទូចថា សត្រូវរបស់លោក កំពុងប្រើប្រាស់តុលាការ ដើម្បីរារាំងលោកពីការដណ្តើមយកសេតវិមានមកវិញ៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm