ទីភ្នាក់ងារអវកាសរបស់ប្រទេសជប៉ុន នៅថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈនេះ បានបង្ហោះសាកល្បងគំរូទីពីរនៃយានចម្លង H3 ថ្មីរបស់ខ្លួន ដែលមានរយៈពេលជិតមួយឆ្នាំបន្ទាប់ពីការបរាជ័យលើកដំបូង ដោយសារតែបញ្ហាផ្ទុះម៉ាស៊ីន។
ទីភ្នាក់ងារស្រាវជ្រាវអវកាសប្រទេសជប៉ុន (JAXA) និងក្រុមហ៊ុនចុះកិច្ចសន្យាចម្បង គឺក្រុមហ៊ុន Mitsubishi Heavy Industries មានផែនការសម្រាប់យានចម្លង H3 ដើម្បីជំនួសយានចម្លង H-IIA ដែលមានអាយុកាលពីរទសវត្សរ៍មកហើយ ដោយសង្ឃឹមថាការចំណាយទាប និងសមត្ថភាពដឹកជញ្ជូនរបស់យាននេះ នឹងជួយឱ្យពួកគេទទួលបានការបញ្ជាទិញពីអតិថិជននៅទូទាំងពិភពលោក។

យានចម្លងនឹងហោះបានប្រហែល២ម៉ោង ហើយក្រោយមកបញ្ចេញផ្កាយរណបតូចចំនួន២ និងឧបករណ៍ទ្របន្ទុកផ្កាយរណប។ ទីភ្នាក់ងារស្រាវជ្រាវអវកាសប្រទេសជប៉ុន (JAXA) នឹងរៀបចំសន្និសីទសារព័ត៌មាននៅពេលក្រោយ ដើម្បីពន្យល់ពីលទ្ធផលនៃបេសកកម្មនេះ។
ការបាញ់បង្ហោះដោយជោគជ័យនៃយានចម្លងជំនាន់ក្រោយ នឹងធ្វើទៅតាមការចុះចតនៅឋានព្រះច័ន្ទជាប្រវត្តិសាស្ត្រនៃយានអវកាស SLIM របស់ប្រទេសជប៉ុន ដែលដុសខាត់ដល់ស្តង់ដាអវកាសរបស់ប្រទេស។
